ក្រុងឡុងដ៍ ៖ បុរសជនជាតិអង់គ្លេសអាយុ ៦៤ ឆ្នាំម្នាក់ត្រូវបានចោទប្រកាន់ ពីបទធ្វើចារកម្មឲ្យប្រទេសរុស្ស៊ី ក្រោមច្បាប់សន្តិសុខជាតិ ដ៏ចម្រូងចម្រាស ដោយបុរសនេះត្រូវបានចាប់ខ្លួន ដោយប៉ូលីសប្រឆាំងភេរវកម្ម នៅទីក្រុងឡុងដ៍កាលពីសប្តាហ៍មុន ។
ប៉ូលិសក្រុងឡុងដ៍ បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Howard Michael Phillips ត្រូវបានឃុំខ្លួននៅកណ្តាលទីក្រុងឡុងដ៍ កាលពីថ្ងៃទី ១៦ ខែឧសភា ហើយត្រូវបាន ចោទប្រកាន់ កាលពីថ្ងៃព្រហស្បតិ៍ពីបទល្មើសក្រោមទំពួកទី ៣ នៃច្បាប់សន្តិសុខជាតិ ។ កងកម្លាំងបាននិយាយថា ប្រទេសដែលការ ចោទប្រកាន់ពាក់ព័ន្ធ គឺរុស្ស៊ី ដោយមិនបង្ហាញព័ត៌មានលម្អិតបន្ថែម អំពីបទល្មើសត្រូវបានចោទប្រកាន់ របស់លោក Phillips ។
ទីភ្នាក់ងារស៊ើបការណ៍ សម្ងាត់បរទេសថា ទំពួកទី ៣ នៃច្បាប់សន្តិសុខជាតិ នាឆ្នាំ ២០២៣ ចែងថា បុគ្គលចូលរួមក្នុងការប្រព្រឹត្ត គ្រប់ប្រភេទមានបំណង ជួយ ផ្នែកសម្ភារៈដល់សេវាស៊ើបការណ៍ សម្ងាត់បរទេស ក្នុងការអនុវត្តសកម្មភាពទាក់ទងនឹងចក្រភពអង់គ្លេស ឬដោយចេតនាចូលរួមក្នុង ការប្រព្រឹត្តនឹងមានទោសពីបទឧក្រិដ្ឋ ។
ថ្លែងក្នុងសភាកាលពីខែមករាឆ្នាំមុន អនុប្រធានក្រុមហ៊ុន Telegraph Media Group លោក Guy Black បានអះអាងថា មុនពេលវាត្រូវបានអនុម័ត កាលពីឆ្នាំមុន ច្បាប់សន្តិសុខជាតិ ត្រូវបានរិះគន់យ៉ាងខ្លាំងចំពោះការដាក់កម្រិតទាបពេកលើអ្វីដែលបង្កើតជាចារកម្ម ។ ទង្វើនេះធ្វើឲ្យរដ្ឋាភិបាល ដាក់ទោសទណ្ឌ អាចកើតមានដល់នរណាម្នាក់ ដរាបណាគេអះអាងថា សកម្មភាពរបស់ពួកគេផ្តល់ ផលប្រយោជន៍ដល់អំណាចបរទេស ។
ការរាយការណ៍ដោយត្រង់ៗ លើបញ្ហាក្នុងជួរយោធារបស់ចក្រភពអង់គ្លេស អាចត្រូវបានចាត់ទុកថា ជា ការប្រើប្រាស់សេវាកម្មចារកម្មបរទេស ដោយព្រមានថាទង្វើនេះ នឹងមានផលប៉ះពាល់ដ៏ត្រជាក់ជាបន្តបន្ទាប់ លើសារព័ត៌មានស៊ើបអង្កេត ។
ការចាប់ខ្លួនលោក Phillips មិនជាប់ពាក់ព័ន្ធទៅនឹងការស៊ើបអង្កេត សន្តិសុខជាតិនាពេលថ្មីៗនេះទេ ប៉ូលីស Metropolitan បាននិយាយថា ទំនងជាសំដៅទៅលើករណីថ្មីៗនេះ របស់បុរសម្នាក់ ដែលព្រះរាជអាជ្ញាអង់គ្លេសអះអាងថា បានរៀបចំការវាយប្រហារ ដោយដុតភ្លើងលើឃ្លាំង ដែលភ្ជាប់ជាមួយអ៊ុយក្រែន នៅទីក្រុងឡុង ក្នុងនាមចារកម្មរុស្ស៊ី៕
ដោយ៖លី ភីលីព