តូក្យូ ៖ ឆ្មាំសមុទ្រជប៉ុន បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសកូរ៉េខាងជើង បានជូនដំណឹងដល់ប្រទេសជប៉ុន អំពីផែនការរបស់ខ្លួន ក្នុងការបាញ់បង្ហោះរ៉ុក្កែត ដោយដឹកផ្កាយរណប ទៅកាន់សមុទ្រលឿង និងភាគខាងកើតនៃកោះ Luzon ចន្លោះថ្ងៃទី ២៧ ខែឧសភាដល់ថ្ងៃទី ៤ ខែមិថុនា ។
ការជូនដំណឹងនេះធ្វើឡើង នៅមុនកិច្ចប្រជុំកំពូលត្រីភាគីរវាងជប៉ុន កូរ៉េខាងត្បូង និងចិន ដែលគ្រោងនឹងធ្វើនៅ ពេលក្រោយនៅថ្ងៃចន្ទនេះ ។ ក្រសួងការបរទេសជប៉ុន បាននិយាយថា មន្ត្រីមកពីសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង បានពិភាក្សាគ្នា តាមទូរស័ព្ទជាការឆ្លើយតបទៅនឹង ការជូនដំណឹងនេះ ហើយបានចែករម្លែកទស្សនៈថា ការបាញ់បង្ហោះ ផ្កាយរណប របស់កូរ៉េខាងជើង ដោយប្រើ បច្ចេកវិទ្យាមីស៊ីល ផ្លោងនឹងបំពានលើ ដំណោះស្រាយរបស់អង្គការ សហប្រជាជាតិ ។
ក្រសួងបាននិយាយនៅក្នុងការចេញផ្សាយ តាមអ៊ីម៉ែលថា ក្រុមមន្ត្រីបានយល់ព្រមទាមទារ ឲ្យប្រទេសកូរ៉េខាងជើង លុបចោលការបាញ់បង្ហោះដែលបានគ្រោងទុក ៕
ដោយ៖លី ភីលីព