ព័ត៌មានអន្តរជាតិ

ប្រទេសចិន ចាប់ផ្តើមមូលនិធិ ផលិតបន្ទះឈីប កម្រិតខ្ពស់ ដែលមានតម្លៃ ៤៧ ពាន់លានដុល្លារ

ចិន ៖ បើយោងតាមរបាយការណ៍ របស់សេវាកម្មព័ត៌មាន សាជីវកម្មចិន Qichacha បានប្រាប់ឲ្យដឹងថា ទីក្រុងប៉េកាំង បានចាប់ផ្តើម មូលនិធិវិនិយោគថ្មីគាំទ្រ ដោយរដ្ឋដែលផ្តោត លើការជំរុញឧស្សាហកម្មបន្ទះឈីបរបស់ប្រទេសនេះ ហើយចំណាត់ ការនេះធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងកិច្ចខិតខំប្រឹងប្រែង របស់អាមេរិកនៃការរឹតបន្តឹងការចូលប្រើប្រាស់ របស់ប្រទេសចិន ចំពោះបន្ទះឈីបកម្រិតខ្ពស់ ។

ត្រូវបានគេដាក់ឈ្មោះថា China Integrated Circuit Industry Investment Fund Phase III និងមានតម្លៃ ៣៤៤ ពាន់លានយន់ (៤៧ ពាន់លានដុល្លារ) វាគឺជាការវិនិយោគ លើកទី ៣ របស់ខ្លួនក្នុងការវិនិយោគ ជាបន្តបន្ទាប់ ដែលប្រទេសចិន បានធ្វើក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ជាមួយនឹងគោលដៅ ជំរុញវិស័យបន្ទះឈីបរបស់ចិន និងធ្វើឲ្យប្រទេសនេះមានលទ្ធភាព គ្រប់គ្រាន់ក្នុងការផលិត Semiconductors ។

មូលនិធិបែបនេះដំបូងត្រូវបានបង្កើតឡើងកាលឆ្នាំ ២០១៤ ជាមួយនឹងការវិនិយោគប្រហែល ១៤០ ពាន់លានយន់ ហើយមួយទៀតត្រូវបានបើកនៅឆ្នាំ ២០១៩ មានតម្លៃប្រហែល ២០០ ពាន់លាន។ ពួកគេត្រូវបានគេស្គាល់ថា ជាមូលនិធិធំ ដែលជាគម្រោង ហិរញ្ញប្បទាន ដើម្បីផ្សព្វផ្សាយផែនការអភិវឌ្ឍន៍ ឧស្សាហកម្ម នៃផលិតក្នុងប្រទេសចិន ២០២៥រ បស់ទីក្រុងប៉េកាំង ។

របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ ពីមុនបានស្នើថា មិនទាន់មានព័ត៌មាន លម្អិត អំពីគោលដៅវិនិយោគ របស់មូលនិធិនេះ មិនទាន់ ត្រូវបានបង្ហាញ ជាផ្លូវការនៅឡើយ វានឹងផ្តោតលើឧបករណ៍ពាក់កណ្ដាល ទាក់ទងនឹងបញ្ញាសិប្បនិម្មិត និងឧបករណ៍ផលិត ក៏ដូចជាលើគម្រោងស្រាវជ្រាវ និងអភិវឌ្ឍន៍មានបំណងបង្កើនសមត្ថភាព AI ដោយប្រើបច្ចេកវិទ្យា ដែលមានស្រាប់ ។

គំនិតផ្តួចផ្តើមនេះត្រូវបានដឹកនាំដោយក្រសួងហិរញ្ញវត្ថុរបស់ប្រទេសដែលមានភាគហ៊ុន ១៧ភាគរយ ហើយ១០ ភាគរយទៀតជាកម្មសិទ្ធិ របស់ធនាគារ អភិវឌ្ឍន៍ជាតិរបស់រដ្ឋ ខណៈក្រុមហ៊ុនវិនិយោគក្រោម រដ្ឋាភិបាលក្រុងសៀងហៃ កាន់កាប់ ៩ភាគរយ រួមជាមួយអង្គភាពគ្រប់គ្រងរដ្ឋចំនួន ១៦ផ្សេងទៀត ។

កិច្ចខិតខំប្រឹងប្រែង របស់ទីក្រុងប៉េកាំង ក្នុងការបង្កើនសមត្ថភាព ផលិតបន្ទះឈីបរបស់ខ្លួន កើតឡើងនៅ ពេលសហរដ្ឋអាមេរិក បន្តដាក់កម្រិតការនាំចេញយ៉ាងតឹងរឹងលើ ឧបករណ៍អេឡិចត្រូនិកកម្រិតខ្ពស់ និងឧបករណ៍ផលិត ដែលពាក់ព័ន្ធ ដោយសង្ឃឹមថានឹងកម្រិតសមត្ថភាពរបស់ប្រទេសចិនក្នុងការផលិត និងទទួលបានបច្ចេក វិទ្យាទំនើបៗ ដោយសារវាបារម្ភថា វាអាចនឹងត្រូវបានប្រើដើម្បី បង្កើនសមត្ថភាពយោធារបស់ខ្លួន ៕
ដោយ៖លី ភីលីព

Most Popular

To Top