ព័ត៌មានអន្តរជាតិ

ជប៉ុន សាងសង់ផ្កាយរណប ឈើដំបូង បង្អស់របស់ពិភពលោក ដោយជោគជ័យ

Kyodo

ក្យូតូ ៖ ក្រុមអ្នកស្រាវជ្រាវជប៉ុន បាននិយាយកាលពីថ្ងៃអង្គារថា ពួកគេបានសាងសង់ដោយជោគជ័យ នូវផ្កាយរណបឈើដំបូង បង្អស់របស់ពិភពលោក ដោយវត្ថុរាង ជាគូបតូច ត្រូវបានគេរំពឹងថា នឹងបញ្ជូនទៅកាន់ទីអវកាស នៅលើគ្រាប់រ៉ុក្កែត SpaceX ដែលបាញ់ចេញពីសហរដ្ឋអាមេរិក ប្រហែលជា នៅខែកញ្ញា ។

“LignoSat” ជាការលាយបញ្ចូលគ្នានៃពាក្យ ligno ជាបុព្វបទមានន័យថា ឈើ និងផ្កាយរណបជាលទ្ធផល នៃកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ប្រហែល ៤ ឆ្នាំដោយក្រុមដែលពាក់ព័ន្ធនឹងសាកលវិទ្យាល័យ Kyoto និង Sumitomo Forestry Co, ដោយមានគោលបំណង ប្រើប្រាស់ភាពស្និទ្ធស្នាលបរិស្ថាន និងការចំណាយទាប នៃឈើក្នុងការអភិវឌ្ឍន៍លំហ ។

ផ្កាយរណប ធ្វើពីឈើត្រូវ បានគេមើលឃើញថា មានភាពល្អប្រសើរសម្រាប់បរិស្ថាន នៅពេលឆេះ ចូលបរិយាកាសផែនដីឡើងវិញ នៅចុងបញ្ចប់ នៃប្រតិបត្តិការរបស់វា បើប្រៀបធៀបទៅនឹងផ្កាយរណបធម្មតា ធ្វើពីលោហធាតុព្រោះវាអាចបង្កើតភាគល្អិតអាមីញ៉ូម អាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់អាកាសធាតុ និងទំនាក់ទំនងក្រុម ។

សាកលវិទ្យាល័យក្យូតូ និងក្រុមហ៊ុនផលិតផលឈើមានមូលដ្ឋាននៅទីក្រុងតូក្យូបាននិយាយក្នុងសេចក្តីប្រកាសព័ត៌មានរួមរបស់ពួកគេ ដោយកត់សម្គាល់ថា ការអភិវឌ្ឍន៍ចុងក្រោយគឺជាជំហានដ៏មានតម្លៃបំផុតសម្រាប់ទាំងអវកាស និងឧស្សាហកម្មឈើជាធនធានប្រកបដោយនិរន្តរភាព។
LignoSat គឺ ជាគូបទំហំ ១០ សង់ទីម៉ែត្រធ្វើពីបន្ទះឈើ Magnolia កម្រាស់ ៤ ទៅ ៥.៥ មិល្លីម៉ែត្រ ជាមួយនឹងស៊ុមមួយផ្នែក ដែលសាងសង់ពី អាលុយមីញ៉ូម ។ វាមានបន្ទះស្រូបពន្លឺព្រះអាទិត្យជាប់នៅផ្នែកខ្លះ ហើយមានទម្ងន់ប្រហែល ១ គីឡូក្រាម ។
វាត្រូវបានគេបង្កើតឡើង ដោយផ្អែកលើបច្ចេកទេសប្រពៃណី របស់ជប៉ុនដែលមិនប្រើវីសឬសម្ភារៈស្អិតឡើយ។ ក្រុមការងារបាននិយាយថា វាបានបញ្ជាក់ពីភាពធន់ នៃសម្ភារៈឈើ សូម្បីតែនៅក្នុងបរិយាកាស ដ៏អាក្រក់ នៃលំហរខាងក្រៅក៏ដោយ ។

លោក Takao Doi អវកាសយានិកបម្រើការ ជាសាស្ត្រាចារ្យកម្មវិធីជាក់លាក់ នៅសាកលវិទ្យាល័យក្យូតូបាននិយាយថា យើងចង់បង្កើតផ្កាយរណប រួមទាំងផ្នែកខាងក្រោមអេឡិចត្រូនិច ទាំងស្រុងពីឈើនាពេលអនាគត។ ផ្កាយរណបនេះនឹងត្រូវបានបញ្ជូន ទៅកាន់ទីភ្នាក់ងារ រុករកអវកាសជប៉ុននៅថ្ងៃទី ៤ ខែមិថុនា។ វានឹងត្រូវបាញ់បង្ហោះពីមជ្ឈមណ្ឌលអវកាស Kennedy ក្នុងរដ្ឋផ្លរីដា ឆ្ពោះទៅស្ថានីយអវកាសអន្តរជាតិ ។

នេះបើតាមសេចក្តីប្រកាសព័ត៌មាន បានប្រាប់ឲ្យដឹងថា វានឹងត្រូវបានបញ្ចេញទៅក្នុងលំហប្រហែលមួយ ខែបន្ទាប់ពីបានទៅដល់មន្ទីរពិសោធន៍គន្លង។ ក្រុមនេះគ្រោងនឹងរុករកសក្តានុពល នៃឈើដោយការវិភាគទិន្នន័យ ដែលបានបញ្ជូនពីផ្កាយរណប ៕
ដោយ៖លី ភីលីព

Most Popular

To Top