អង់គ្លេស ៖ ក្រុមសុខុមាលភាពសត្វកំពុង ជំរុញឲ្យអ្នកគាំទ្រ របស់តារាចម្រៀង ដ៏ល្បីល្បាញអាមេរិកនាង Taylor Swift កុំធ្វើតាមនាង ហើយទិញ Scottish Folds ជាប្រភេទឆ្មា ដែលជាកម្មសិទ្ធិរបស់តារាប៉ុប ដោយសារពួកគេទទួលរង ពីការផ្លាស់ប្តូរហ្សែន បណ្តាលឲ្យត្រចៀក របស់ពួកគេបត់ ។
ឆ្មារបស់នាង Swift តែងតែបង្ហាញ ក្នុងបណ្តាញសង្គមរបស់នាង។ ទោះជាយ៉ាងណាក៏ដោយ អង្គការសុខុមាលភាពសត្វ បានប្រកែកថា ខណៈលក្ខណៈហ្សែនមួយចំនួនធ្វើឲ្យ ប្រភេទសត្វគួរឲ្យស្រលាញ់ ពួកវាក៏បណ្តាលឲ្យពួកគេ ទទួលរងនូវការឈឺ ចាប់រ៉ាំរ៉ៃផងដែរ ។
Cats Protection បាននិយាយ នៅលើគេហទំព័រផ្លូវការ របស់ពួកគេថា Scottish Folds គឺជាពូជឆ្មា ត្រូវបានគេស្គាល់ ជាទូទៅ សម្រាប់ត្រចៀកបត់ និងរូបរាង “មូល” ហើយថា ឆ្មា Scottish Fold ដំបូងបានកើតនៅប្រទេសស្កុតឡែនក្នុងឆ្នាំ ១៩៦១ ជាមួយនឹងការផ្លាស់ប្តូរហ្សែន ។
វាបានបន្តថា ដោយសារតែការផ្លាស់ប្តូរនេះ Scottish Folds មានបញ្ហាសុខភាពធ្ងន់ធ្ងរដែលបណ្តាលឲ្យមានការឈឺចាប់ និងសុខុមាលភាពមិនល្អ។ យើងសូមណែនាំប្រឆាំងនឹងការទទួលបាន Scottish Fold ប្រសិនបើអ្នកគិតចង់យកឆ្មា។
យោងតាមអង្គការ របស់ចក្រភពអង់គ្លេសថា ហ្សែនដូចគ្នានេះនាំទៅរកជំងឺ Osteochondrodysplasia ជាស្ថានភាពមួយត្រូវ បានសម្គាល់ដោយការលូតលាស់ឆ្អឹងមិនធម្មតា និងការឈឺចាប់ខ្លាំង។ វាក៏បណ្តាលឲ្យខូចទ្រង់ទ្រាយឆ្អឹង និងរលាកសន្លាក់ផងដែរ ។
នាង Sarah Ellison មន្រ្តីពេទ្យសត្វកណ្តាល របស់ Cats Protection បានសង្កត់ធ្ងន់ថា ការស្តីបន្ទោសមិនគួរធ្លាក់ ទៅលើនាង Swift ទេ ប៉ុន្តែជា ជាងទៅលើអ្នកបង្កាត់ពូជ ប្រហែលជាមិនផ្តល់ព័ត៌មាន គ្រប់គ្រាន់ អំពីហានិភ័យសុខភាពរបស់ពូជនេះ ។
នាងបានប្រាប់ The Guardian ថា ការរកឃើញថាសត្វចិញ្ចឹមរបស់ពួកគេនឹង ទទួលរងការឈឺចាប់ពេញមួយជីវិត អាចជាការខកចិត្តយ៉ាងខ្លាំងសម្រាប់ម្ចាស់ ។ ក្រុមប្រឹក្សាភិបាលនៃឆ្មា Fancy ជាស្ថាប័នចុះបញ្ជី និងអាជ្ញាធរសំខាន់ របស់ចក្រភពអង់គ្លេស សម្រាប់ពូជឆ្មា និងឆ្មា មិន ទទួលស្គាល់ពូជនេះទេ ហើយថែមទាំងធ្វើយុទ្ធនាការ ប្រឆាំងនឹងអត្ថិភាពរបស់វា ៕
ដោយ៖លី ភីលីព