ព័ត៌មានអន្តរជាតិ

ណាតូ កំពុងហ្វឹកហាត់ ការវាយប្រហារ ទំរង់ប្រើប្រាស់អាវុធ នុយក្លេអ៊ែរប្រឆាំងរុស្សី

AFP

បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT ឧត្តមសេនីយជាន់ខ្ពស់មូស្គូបានព្រមានថា អង្គការណាតូកំពុងរៀបចំ សម្រាប់ការវាយប្រហារដោយ ប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដែលអាចកើតមានលើប្រទេសរុស្ស៊ី។

លោក Vladimir Kulishov អនុប្រធានទីមួយ នៃទីភ្នាក់ងារសន្តិសុខសហព័ន្ធ (FSB) របស់រុស្ស៊ី និងជាប្រធានទីភ្នាក់ងារ ឆ្មាំព្រំដែន របស់ប្រទេសបានគូសបញ្ជាក់ពីការគំរាមកំហែង ដែលអង្គភាព របស់គាត់ត្រូវ ដោះស្រាយនៅក្នុងបទ សម្ភាសន៍ជាមួយ RIA Novosti ។

ប្រតិបត្តិការស៊ើបការណ៍របស់អង្គការណាតូ នៅជិតព្រំដែនរុស្ស៊ីកំពុងកើនឡើង។ កងកម្លាំងនៃសម្ព័ន្ធមិត្តកំពុងបង្កើន ការហ្វឹកហ្វឺនយោធា ដែលក្នុងនោះពួកគេ ធ្វើការលើសេណារីយ៉ូយោធាប្រឆាំងនឹងរុស្ស៊ី រួមទាំងការវាយប្រហារនុយក្លេអ៊ែរ លើទឹកដីរបស់យើង ផងដែរនេះ បើយោងតាមអ្វី ដែលមន្ត្រីយោធាជាន់ខ្ពស់រូបនេះ បានប្រាប់ទីភ្នាក់ងារ សារព័ត៌មាន កាលពីថ្ងៃអង្គារ។

គួរឲ្យដឹងដែរថាមន្ត្រីរុស្ស៊ី រូបនេះ ពីមុនក៏តែងតែបានធ្វើការរិះគន់ គម្រោងចែករំលែក នុយក្លេអ៊ែរ របស់អង្គការណាតូ ដែលអាវុធអាមេរិក មួយចំនួន ត្រូវបានរក្សាទុកក្នុងប្រទេស ដែលមិនមាននុយក្លេអ៊ែរ រួមមានបែលហ្ស៊ិក អាល្លឺម៉ង់ អ៊ីតាលី ហូឡង់ និងតួគីជាដើម ៕

ប្រែសម្រួល ៖ស៊ុនលី

Most Popular

To Top