ព្រុចសែល៖សហភាពអឺរ៉ុប កាលពីថ្ងៃពុធបាន ប្រកាសពីការបង្កើត ការិយាល័យ AIនៃអ្នកជំនាញ បច្ចេកវិទ្យា មេធាវី និងអ្នកសេដ្ឋកិច្ច ដើម្បីគ្រប់គ្រងបញ្ញា សិប្បនិម្មិតក្រោមច្បាប់ថ្មី ដ៏ធំទូលាយមួយ បន្ទាប់ពី ChatGPT ផ្ទុះឡើងនៅឆ្នាំ ២០២២ ដែលធ្វើឲ្យអ្នកប្រើប្រាស់ ស្រឡាំងកាំង ជាមួយនឹងសមត្ថភាពរបស់ខ្លួន ។
សហភាពអឺរ៉ុបនៅឆ្នាំនេះ បានអនុម័តច្បាប់ ដ៏ទូលំទូលាយដំបូងគេ របស់ពិភពលោកដើម្បីគ្រប់គ្រង AI ជាពិសេសប្រព័ន្ធដ៏ មានឥទ្ធិពលដូចជា ChatGPT របស់ OpenAI បន្ទាប់ពីការចរចា ដ៏តឹងតែងអស់រយៈពេលជាយូរមកហើយ ។
ត្រូវបានស្នើឡើងជាលើកដំបូង ក្នុងឆ្នាំ ២០២១ ប្លុកនេះបានប្រជែងគ្នា ដើម្បីទទួលបានច្បាប់ថ្មី បន្ទាប់ពី ChatGPT ផ្ទុះឡើងនៅឆ្នាំ ២០២២ ដែលធ្វើឲ្យអ្នកប្រើប្រាស់ស្រឡាំងកាំង ជាមួយនឹងសមត្ថភាព របស់ខ្លួនក្នុងការបង្កើត អត្ថបទដែលស៊ីសង្វាក់គ្នា រួមទាំងកំណាព្យក្នុងរយៈពេលប៉ុន្មានវិនាទី ។
គណៈកម្មការអឺរ៉ុបបាននិយាយថា “ការិយាល័យ AI មានគោលបំណងធ្វើឲ្យមានការអភិវឌ្ឍន៍ ការដាក់ពង្រាយ និងការប្រើប្រាស់ AI នាពេលអនាគតក្នុងវិធីមួយដែលជំរុញផលប្រយោជន៍សង្គម និងសេដ្ឋកិច្ច និងការច្នៃប្រឌិត ខណៈពេលដែលកាត់បន្ថយហានិភ័យ ។
ការិយាល័យ AI មានសមាជិក ១៤០ នឹងត្រូវបានបង្កើតឡើងនៅគណៈកម្មាការជាដៃប្រតិបត្តិរបស់ EU ហើយក៏ដើរតួជានិយតករបច្ចេកវិទ្យាដ៏មានឥទ្ធិពលរបស់ប្លុក។ លោក Thierry Breton ជាអ្នកអនុវត្តបច្ចេកវិទ្យា កំពូលរបស់សហភាពអឺរ៉ុបបាននិយាយថា ការិយាល័យនឹងជំរុញប្រព័ន្ធអេកូ AI របស់អឺរ៉ុបមានលក្ខណៈច្នៃប្រឌិត ការប្រកួតប្រជែង គោរពច្បាប់ និងតម្លៃរបស់សហភាពអឺរ៉ុប ។
ច្បាប់របស់សហភាពអឺរ៉ុបត្រូវគេស្គាល់ថា ជា “ច្បាប់ AI” មានច្បាប់តឹងតែងជាងមុនសម្រាប់ប្រព័ន្ធ AI ដែលមានគោលបំណងទូទៅដូចជា ChatGPT និងប្រើវិធីសាស្រ្តផ្អែកលើហានិភ័យចំពោះបច្ចេកវិទ្យា។ ហានិភ័យកាន់តែខ្ពស់ចំពោះសិទ្ធិ ឬសុខភាព របស់ជនជាតិអឺរ៉ុប កាតព្វកិច្ចរបស់ប្រព័ន្ធកាន់តែ ធំក្នុងការការពារបុគ្គលពីគ្រោះថ្នាក់ ។
អនុប្រធានគណៈកម្មាធិការប្រតិបត្តិ Margrethe Vestager បាននិយាយថា រួមគ្នាជាមួយអ្នកអភិវឌ្ឍន៍ និងសហគមន៍វិទ្យាសាស្ត្រ ការិយាល័យនឹងវាយតម្លៃ និងសាកល្បងគោលបំណងទូទៅ AI ដើម្បីធានាថា AI បម្រើយើងជាមនុស្ស និងរក្សាតម្លៃអឺរ៉ុបរបស់យើង ។
ក្រុមហ៊ុននឹងត្រូវអនុវត្តតាមច្បាប់របស់សហភាពអឺរ៉ុបនៅឆ្នាំ ២០២៦ ប៉ុន្តែច្បាប់គ្របដណ្តប់លើម៉ូដែល AI ដូចជា ChatGPT នឹងអនុវត្ត ១២ ខែបន្ទាប់ពីច្បាប់ នេះក្លាយ ជាផ្លូវការ។ សេចក្តីប្រកាសរបស់ EU បានធ្វើឡើងនៅថ្ងៃដដែលដែលសវនករ សហភាពអឺរ៉ុបបានរិះគន់ គណៈកម្មការ ចំពោះការខកខាន ក្នុងការវិនិយោគគ្រប់គ្រាន់នៅ AI ដើម្បីសម្រេចបាននូវមហិច្ឆតា របស់ប្លុកនេះ៕
ដោយ៖លី ភីលីព