ព័ត៌មានអន្តរជាតិ

លោក ម៉ាក្រុង អំពាវនាវឱ្យមាន កំណែទម្រង់ នៃអាជ្ញាធរប៉ាឡេស្ទីន

AFP

ប៉ារីស៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង កាលពីថ្ងៃពុធ បានអំពាវនាវឱ្យមាន “កំណែទម្រង់” ពីអាជ្ញាធរប៉ាឡេស្ទីន ក្នុងទស្សនៈនៃការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន។

យោងតាមសេចក្តីប្រកាសព័ត៌មានពី Elysee លោក ម៉ាក្រុង បានពិភាក្សាតាមទូរស័ព្ទជាមួយប្រធានាធិបតីប៉ាឡេស្ទីន Mahmoud Abbas ជុំវិញស្ថានភាពតំបន់ហ្គាហ្សា។

ប្រធានាធិបតីទាំងពីរបានអំពាវនាវ ឱ្យមានបទឈប់បាញ់ ជាបន្ទាន់នៃអន្តរាគមន៍យោធាអ៊ីស្រាអែល នៅក្នុងតំបន់ហ្គាហ្សាតាមការស្នើសុំ របស់តុលាការយុត្តិធម៌អន្តរជាតិ។

សេចក្តីប្រកាសព័ត៌មាន បាននិយាយថា លោក ម៉ាក្រុង បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្ត របស់បារាំងក្នុង ការធ្វើការជាមួយដៃគូអឺរ៉ុប និងអារ៉ាប់របស់ខ្លួន លើការសម្រេចបានសន្តិភាព សម្រាប់ប៉ាឡេស្ទីន និងអ៊ីស្រាអែល ដោយបន្ថែមថា ប្រទេសបារាំង “ដាក់ក្តីសង្ឃឹមក្នុងការ ទទួលស្គាល់រដ្ឋប៉ាឡេស្ទីនក្នុងភាពស្វាហាប់ដ៏មានប្រយោជន៍” ។

ក្នុង​ទស្សនៈ​នេះ លោក ម៉ាក្រុង បាន​ឲ្យដឹងថា ប្រទេស​បារាំង​គាំទ្រ “ការ​កែទម្រង់ និង​ពង្រឹង​អាជ្ញាធរ​ប៉ាឡេស្ទីន” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

លោក ម៉ាក្រុង ក៏បានសម្តែង ការថ្កោលទោសយ៉ាងខ្លាំង ចំពោះអំពើហឹង្សា ដែលបានប្រព្រឹត្តលើជនស៊ីវិលប៉ាឡេស្ទីន ដោយជំរុញឱ្យអាជ្ញាធរ អ៊ីស្រាអែលបញ្ចប់វា៕
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top