ព័ត៌មានអន្តរជាតិ

ការប្រហារជីវិត នៅសហរដ្ឋអាមេរិក កើនឡើងដល់កម្រិតខ្ពស់រយៈពេល៥ឆ្នាំ ចុងក្រោយ

RT News

បរទេស៖ យោងតាមរបាយការណ៍ របស់អង្គការលើកលែងទោសអន្តរជាតិ ដែលបានចេញ ផ្សាយកាលពីថ្ងៃពុធ បានឱ្យដឹងថា សហរដ្ឋអាមេរិកបានកាត់ទោស ប្រហារជីវិតអ្នកទោស ជាច្រើននាក់ កាលពីឆ្នាំមុន ដែលមានចំនួនច្រើន ជាងគេ ចាប់តាំងពីឆ្នាំ ២០១៨ ។ នៅទូទាំងពិភពលោក ការប្រហារជីវិតបាន កើនឡើង ដល់ចំនួនខ្ពស់បំផុតក្នុងរយៈពេលជិតមួយទសវត្សរ៍មកនេះ។

យោងតាមសារ ព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា មនុស្ស ២៤ នាក់ត្រូវបាន ប្រហារជីវិត នៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២៣ កើនឡើង ៣៣ភាគរយ ពី ១៨នាក់ ដែលត្រូវបានគេប្រហារ ជីវិតនៅឆ្នាំ ២០២២ ។ ការប្រហារជីវិតកាន់តែកម្រ នៅក្នុងសហរដ្ឋអាមេរិកចាប់ តាំងពីអ្នកទោសចំនួន ៩៨នាក់ត្រូវ បានគេសម្លាប់ក្នុងឆ្នាំ ១៩៩៩ ហើយតួលេខកាលពីឆ្នាំមុនគឺ ខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០១៨ នៅពេលដែលការដាក់ទោស ប្រហារជីវិតចំនួន ២៥ ត្រូវបានអនុវត្ត ។

ក្នុងចំណោមអ្នកដែលត្រូវគេសម្លាប់នៅអាមេរិកកាលពីឆ្នាំមុនគឺ Amber McLaughlin ជាស្ត្រីកែភេទដំបូងគេដែលត្រូវគេប្រហារជីវិតនៅអាមេរិក។ ឃាតក និងជាអ្នករំលោភសេពសន្ថវៈ McLaughlin ត្រូវបានប្រហារជីវិតនៅរដ្ឋ Missouri ក្នុងខែមករា ឆ្នាំ ២០២៣។ ការប្រហារជីវិតទាំង ២៤ ត្រូវបានធ្វើឡើងដោយអាជ្ញាធររដ្ឋដោយប្រើការចាក់ថ្នាំសម្លាប់មនុស្ស។

រដ្ឋចំនួន ២៧ របស់សហរដ្ឋអាមេរិក និងរដ្ឋាភិបាលសហព័ន្ធអនុវត្តការដាក់ទោសប្រហារជីវិត ជាមួយនឹងការចាក់ថ្នាំ ដែលជាវិធីសាស្ត្របឋមនៃការប្រហារជីវិត។ ទោះជាយ៉ាងណាក៏ដោយ ការចាក់ថ្នាំសម្លាប់មិនមែនជារឿងចម្លែកទេ ហើយទិន្នន័យនៃការពិនិត្យសាកសពបង្ហាញថា វិធីសាស្ត្រនេះច្រើនតែឈឺចាប់ខ្លាំង។ ក្រុមហ៊ុនឱសថដែលផលិតថ្នាំស្ពឹកដែលប្រើជាទូទៅបំផុត ក្នុងការប្រហារជីវិត បានផ្អាកការផលិតក្នុងឆ្នាំ ២០០៩ ហើយជាមួយនឹងកញ្ចប់ ដែលនៅសល់ភាគច្រើនផុតកំណត់ រដ្ឋបានងាកទៅរកវិធីសាស្ត្រជំនួសវិញ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

រដ្ឋ Idaho, Mississippi, Oklahoma, South Carolina និង Utah ឥឡូវនេះអនុញ្ញាត ឱ្យមានការប្រហារជីវិត ដោយការបាញ់ ដោយក្រុមទាហាន ខណៈរដ្ឋ Alabama, Arkansas, Florida, Kentucky, Mississippi, Oklahoma, South Carolina និង Tennessee អនុញ្ញាតឱ្យប្រើប្រាស់កៅអីឆក់អគ្គិសនី ។ រដ្ឋចំនួន៧ រួមទាំងរដ្ឋអាឡាបាម៉ា អនុញ្ញាតឱ្យប្រើប្រាស់បន្ទប់ឧស្ម័ន ៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top