គៀវ៖ ប្រព័ន្ធផ្សព្វផ្សាយ Ukrayinska Pravda បានរាយការណ៍ ដោយដកស្រង់សម្តីប្រព័ន្ធផ្សព្វផ្សាយបរទេសថា រដ្ឋបាលប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានអនុញ្ញាតឱ្យអ៊ុយក្រែន វាយប្រហារតំបន់មួយចំនួន នៅក្នុងប្រទេសរុស្ស៊ី ជាមួយនឹងអាវុធដែលផ្តល់ដោយសហរដ្ឋអាមេរិក។
យោងតាមរបាយការណ៍នោះ ទីក្រុងវ៉ាស៊ីនតោនបានអនុញ្ញាតឱ្យទីក្រុងគៀវ ប្រើប្រាស់អាវុធ ដែលផ្តល់ដោយអាមេរិក សម្រាប់គោលបំណងប្រឆាំង ការបាញ់ប្រហារតែមួយគត់ និងប្រឆាំងនឹងទីតាំងនៅជិតព្រំដែន រុស្ស៊ីជាមួយតំបន់ Kharkov ភាគខាងកើតនៃប្រទេសអ៊ុយក្រែន។
សេចក្តីរាយការណ៍បានឲ្យដឹងថា ការសម្រេចចិត្តនេះ ត្រូវបានអនុម័តដោយសារតែ “លក្ខខណ្ឌកាន់តែអាក្រក់” សម្រាប់អ៊ុយក្រែន នៅលើសមរភូមិបន្ទាប់ពីការជឿនលឿន របស់រុស្ស៊ី និងទីតាំងប្រសើរឡើងនៅក្នុងតំបន់ Kharkiv ។
ប្រភពបានឲ្យដឹងថា គោលនយោបាយរបស់សហរដ្ឋអាមេរិក ទាក់ទងនឹងការវាយប្រហាររយៈចម្ងាយឆ្ងាយនៅក្នុងប្រទេសរុស្ស៊ី មិនបានផ្លាស់ប្តូរទេ ហើយអ៊ុយក្រែន មិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់អាវុធរបស់អាមេរិក សម្រាប់ការវាយប្រហារយ៉ាងជ្រៅទៅក្នុងប្រទេសរុស្ស៊ីនោះទេ៕
ប្រែសម្រួល ឈូក បូរ៉ា
 
													
																							
 
																								
												
												
												 
						 
					 
						 
					 
						 
					 
						 
													 
						 
													 
						 
													 
						 
													 
						