ខេត្ត Hyogo ៖ ប៉ូលីសនៅ Himeji ខេត្ត Hyogo ក្នុងប្រទេសជប៉ុន បានចាប់ខ្លួនបុរសអាយុ ៦៩ ឆ្នាំម្នាក់ ដោយសង្ស័យថា បានសម្លាប់ម្តាយអាយុ ៩១ ឆ្នាំ របស់លោកនៅផ្ទះរបស់ពួកគេ កាលពីឆ្នាំមុន ខណៈកូនប្រុសអាយុ៣៦ឆ្នាំ របស់បុរសនេះ និងត្រូវជាចៅលោកយាយ ក៏ត្រូវបានចាប់ខ្លួនផងដែរ ។
ប៉ូលីសបាននិយាយថា លោក Kazuyoshi Oi និងកូនប្រុសរបស់លោក លោក Ryota បានសារភាពថា ពួកគេបានវាយម្តាយ គឺលោកយាយ Kazuyoshi Fujiko ដោយដាល់មុខ និងផ្នែកផ្សេងទៀត នៃរាងកាយរបស់លោកយាយ កាលពីខែតុលាឆ្នាំមុន ។
លោក Oi ត្រូវបានប៉ូលិសដកស្រង់សម្ដី ដោយនិយាយថា ខ្ញុំខឹងព្រោះនាងធ្វើសំឡេងច្រើន ។ ប៉ូលីសបាននិយាយថា បន្ទាប់ពីវាយ លោក Fujiko Oi បានទូរស័ព្ទទៅលេខ ១១៩ ដើម្បីរាយការណ៍ថា ម្តាយរបស់លោកបានស្លាប់។ លោក Fujiko ត្រូវបានប្រកាសថា ស្លាប់នៅកន្លែងកើតហេតុ។
នៅពេលដែលប៉ូលីសកត់សម្គាល់ឃើញ ស្នាមជាំជាច្រើននៅលើដងខ្លួន ពួកគេបានសាកសួរ លោក Oi និងកូនប្រុសរបស់លោក ។
មនុស្ស៥នាក់ រួមទាំងប្តីរបស់លោកយាយ Fujiko បានរស់នៅក្នុងផ្ទះ ។ លោកស្រី Kikuyo ភរិយាអាយុ ៦៣ ឆ្នាំរបស់លោក Oi ក៏ត្រូវបានចាប់ខ្លួនផងដែរ បន្ទាប់ពីលោកស្រី បានសារភាពថា បានចងកជើង របស់លោកយាយ Fujiko ដោយកន្សែង ។
អ្នកជិតខាងម្នាក់ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកថា គ្រួសារនេះហាក់ ដូចជាស្និទ្ធស្នាលខ្លាំង ហើយបានចូលរួមយ៉ាងសកម្ម ក្នុងសកម្មភាពសមាគមសង្កាត់ ៕
ដោយ៖លី ភីលីព