ព័ត៌មានអន្តរជាតិ

គិតត្រឹមខែឧសភា អ៊ុយក្រែន បាត់បង់ជីវិតយោធា ដល់ទៅ៣៥០០០នាក់

AFP

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Andrey Belousov បាននិយាយកាលពីថ្ងៃសុក្រថា យោធាអ៊ុយក្រែន បានបាត់បង់ទាហានជាង ៣៥០០០ នាក់ និងសព្វាវុធរាប់ពាន់គ្រឿងក្នុងខែនេះ ។

ថ្លែងនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ នៃអង្គការសន្ធិសញ្ញាសន្តិសុខ សមូហភាព (CSTO) នៅប្រទេសកាហ្សាក់ស្ថាន លោក Belousov បានបញ្ជាក់ថា យោធារុស្ស៊ីកំពុងបន្ត កាត់បន្ថយជាប្រព័ន្ធ នូវសក្តានុពលប្រយុទ្ធ របស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន។

លោករដ្ឋមន្ត្រីបានអះអាងថា ក្រៅពីការបាត់បង់កងទ័ពមួយចំនួនធំហើយ ក្នុងខែនេះ ក្រុងគៀវក៏បានបាត់បង់អាវុធធុនធ្ងន់ជាង ២៧០០ គ្រឿង រួមទាំងរថក្រោះ ២៩០ គ្រឿង និងរថពាសដែកប្រយុទ្ធផងដែរ។

អាវុធជាច្រើនផ្សេងទៀត ដែលរួមមានទាំងរថក្រោះ Abrams ផលិតដោយសហរដ្ឋអាមេរិកចំនួន៤គ្រឿងLeopard ៧ គ្រឿង និង Bradleyចំនួន១២គ្ឬឿង ។ លើសពីនេះ អ៊ុយក្រែន បានបាត់បង់យន្តហោះ ១១ គ្រឿង ឧទ្ធម្ភាគចក្រ ៤ គ្រឿង និងកាំភ្លើងធំប្រមាណ ៧៣០ ដើម និងប្រព័ន្ធរ៉ុក្កែតបាញ់ បង្ហោះជាច្រើន៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top