ព័ត៌មានអន្តរជាតិ

ការសិក្សាថ្មី ៖ សត្វកន្លាតអាល្លឺម៉ង់ បានបៀតបៀន មនុស្ស កាលពីជាង ២០០០ ឆ្នាំមុននៅអាស៊ីខាងត្បូង

CNN

អាល្លឺម៉ង់ ៖ ការស្រាវជ្រាវត្រូវ បានចេញផ្សាយនៅថ្ងៃទី ២០ ខែឧសភាលើទិនានុប្បវត្តិ Proceedings of the National Academy of Sciences បានបង្ហាញថា ដំណើររបស់សត្វល្អិត គ្មានទីជម្រកក្នុងអរិយធម៌អាស៊ីបុរាណ ទទួលបានភាពកក់ក្ដៅ នៅក្រោមជាន់ផ្ទះបាយរបស់មនុស្ស មានភាពស៊ីសង្វាក់គ្នា ជាមួយនឹងការផ្លាស់ប្តូរ ប្រវត្តិសាស្ត្រសំខាន់ៗ ក្នុងពាណិជ្ជកម្មសកល អាណានិគម និងសង្រ្គាម ។

កន្លាតអាល្លឺម៉ង់ ត្រូវបានគេស្គាល់តាមវិទ្យាសាស្រ្តថា Blattella Germanica មានគ្រប់ទីកន្លែងក្នុងទីក្រុងនានានៅអាមេរិក និងជុំវិញពិភពលោក។ សត្វល្អិតប្រភេទនេះបានបង្ហាញ ខ្លួនជាលើកដំបូងក្នុងកំណត់ត្រា វិទ្យាសាស្ត្រតាំងពី ២៥០ ឆ្នាំមុននៅទ្វីបអឺរ៉ុប ហេតុដូច្នេះហើយបានជាកន្លាត អាល្លឺម៉ង់ត្រូវបានគេដឹង តិចតួចអំពីប្រភពដើមរបស់វា ។

អ្នកស្រាវជ្រាវនៃការសិក្សាដំបូង គឺ លោកវេជ្ជបណ្ឌិត Qian Tang និងអ្នកសហការរបស់លោកបានសួរអ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញការកម្ចាត់សត្វល្អិត នៅជុំវិញពិភពលោក សម្រាប់ សំណាកក្នុងស្រុកថា ដើម្បីស្វែងយល់ ពីរបៀបសត្វកន្លាត ទៅដល់ទីនោះ និងរីករាលដាលទៅកាន់ ផ្នែកផ្សេងទៀតនៃពិភពលោក ។ ក្រុមស្រាវជ្រាវបានទទួលសំណាកសត្វកន្លាតអាល្លឺម៉ង់ចំនួន ២៨១ក្បាល ពី៥៧កន្លែងក្នុង១៧ ប្រទេស ហើយបានសិក្សា DNA របស់ពួកគេដើម្បីតាមដាន ការវិវត្តន៍របស់ពួកគេ ។

លោក Tang ជាជីវវិទូវិវត្តន៍ និងជាសហការីស្រាវជ្រាវក្រោយបណ្ឌិតនៅសាកលវិទ្យាល័យ Harvard បាននិយាយថា គោលបំណងចម្បងរបស់យើង ដើម្បីបង្ហាញពីរបៀបប្រភេទសត្វអាចធ្វើដំណើរជាមួយមនុស្ស និងរបៀបហ្សែនអាចបង្កើតជាផ្នែកដែលបាត់នៃកំណត់ត្រាប្រវត្តិសាស្ត្រ។

នេះបើយោងតាមការស្រាវជ្រាវរបស់លោកថា ដោយប្រើទិន្នន័យហ្សែនពីសំណាកលោក Tang មានការភ្ញាក់ផ្អើលនៅពេលដឹងថា ពូជពង្សរបស់កន្លាតទំនើប ត្រឡប់មកវិញច្រើនជាងអឺរ៉ុបសតវត្សទី ១៨ ។
សត្វល្អិតនេះបានវិវត្តន៍មកពីសត្វកន្លាតអាស៊ីព្រៃត្រូវបានគេស្គាល់តាមវិទ្យាសាស្រ្តថា Blattella asahinai កាលពី ២១០០ឆ្នាំមុន ៕
ដោយ៖លី ភីលីព

Most Popular

To Top