បរទេស៖ ក្រុមបាតុកររាប់រយនាក់ បានដើរដង្ហែរក្បួនក្នុងរដ្ឋធានីប៊ែរឡាំង របស់ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃសៅរ៍ដោយ ទាមទារឱ្យបញ្ឈប់ជំនួយ យោធាសម្រាប់ទីក្រុងគៀវ (អ៊ុយក្រែន) និងវោហាសាស្ត្រប្រឆាំងរុស្ស៊ីដ៏ “គ្រោះថ្នាក់” ។ ការតវ៉ានេះកើតឡើង លើសេចក្តីថ្លែងការណ៍ងាយ នឹងបង្កបញ្ហាពីរដ្ឋាភិបាល អាល្លឺម៉ង់នៅដើមសប្តាហ៍នេះ ទាក់ទងនឹងការប្រើប្រាស់អាវុធ ដែលផ្តល់ដោយ លោកខាងលិច របស់អ៊ុយក្រែន សម្រាប់ការវាយប្រហារ ជ្រៅនៅក្នុងប្រទេសរុស្ស៊ី។
យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា វីដេអូពីបាតុកម្មបង្ហាញក្រុមបាតុករ ដែលដើរក្បួនពីទីលាន Alexanderplatz ក្នុងក្រុងប៊ែរឡាំងដោយមានទង់ជាតិ និងបដាដែលសរសេរថា “បញ្ឈប់សង្រ្គាម និងពាក្យស្អប់ប្រឆាំងនឹងរុស្ស៊ី” “បញ្ឈប់ការស្អប់លើពលរដ្ឋរុស្ស៊ី ក្នុងនយោបាយ និងប្រព័ន្ធផ្សព្វផ្សាយ” និង “អង្គការណាតូ គឺជាអ្នកឈ្លានពាន មិនមែនរុស្ស៊ី” ។ ក្រុមសកម្មជនបានចោទប្រកាន់រដ្ឋាភិបាលអាល្លឺម៉ង់ថា បានធ្វើការសម្រេចចិត្ត នយោបាយ “តាមបញ្ជាពីទីក្រុងវ៉ាស៊ីនតោន” ហើយបានព្រមានអំពីផលវិបាក នៃជម្លោះដោយផ្ទាល់ជាមួយទីក្រុងម៉ូស្គូ។
សកម្មជនម្នាក់ដែលកំណត់ អត្តសញ្ញាណខ្លួនឯងថា ជា George បានប្រាប់ភ្នាក់ងារវីដេអូ Ruptly ថា “រដ្ឋាភិបាលអាល្លឺម៉ង់មិន មានអធិបតេយ្យនោះទេ… លោកបានបន្ថែមថា ការសម្រេចចិត្តរបស់រដ្ឋាភិបាល ក្នុងការផ្តល់ឱ្យក្រុងកៀវ “អាវុធដែលអាចទៅដល់ប្រទេសរុស្ស៊ី” ធ្វើឱ្យប្រទេសអាល្លឺម៉ង់ “ជាដៃគូក្នុងសង្គ្រាមនេះ” បង្កើតស្ថានភាពដែល “គ្រោះថ្នាក់ខ្លាំងណាស់សម្រាប់អាល្លឺម៉ង់ និងពិភពលោកទាំងមូល” ។
សកម្មជនម្នាក់ទៀតបានអំពាវនាវឲ្យទីក្រុងប៊ែរឡាំង «ធ្វើអ្វីៗគ្រប់យ៉ាងដែលវាអាចធ្វើទៅបានដើម្បីធានាថា គ្មានសេដ្ឋកិច្ចសង្គ្រាមចាំបាច់ ហើយមិនមានសង្គ្រាមដីមកដល់ឡើយ»។
សូមជម្រាបថា អង្គារណាតូ និងសម្ព័ន្ធមិត្តរបស់លោកខាងលិចបានផ្តល់អាវុធ និងឧបករណ៍យោធាដល់អ៊ុយក្រែន ប៉ុន្តែបានរក្សាការរឹតបន្តឹងលើការប្រើប្រាស់របស់ពួកគេ ។ ទោះបីជាយ៉ាងណាក៏ដោយ នាពេលថ្មីៗនេះ ក្រុងគៀវបានបង្កើនការ អំពាវនាវឱ្យបន្ធូរបន្ថយការរឹតបន្តឹង ជាពិសេសការកម្រិតសមត្ថភាព របស់ខ្លួនក្នុងការវាយ ប្រហារគោលដៅនៅក្នុងប្រទេសរុស្ស៊ី ។ រដ្ឋជាច្រើនរបស់អង្គការណាតូបាន និយាយនៅក្នុងការពេញចិត្ត ចំពោះការផ្លាស់ប្តូរនេះ រួមទាំងប្រទេសអាល្លឺម៉ង់ផងដែរ៕