ព័ត៌មានអន្តរជាតិ

លោក Zelensky ៖ប្រទេសអ៊ីស្រាអ៊ែល គួរតែសកម្មភាព របស់ខ្លួននៅប៉ាឡេស្ទីន

AFP

បរទេស​ ៖ យោងតាមការចេញផ្សាយ របស់ RT មេដឹកនាំអ៊ុយក្រែន លោក​ Vladimir Zelensky បាននិយាយក្នុងអំឡុង ពេលធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី កាលពីថ្ងៃអាទិត្យ និងបានធ្វើសេចក្តីថ្លែងការណ៍ មួយចំនួនផងដែរអំពី បញ្ហាជាច្រើននិងរួម ទាំងករណី៨ខែនៃសង្រ្គាមអ៊ីស្រាអែល និងហាម៉ាស់។

ថ្លែងនៅក្នុងសន្និសិទ សន្តិសុខ Shangri-La Dialogue ប្រចាំឆ្នាំ លោក Zelensky បានរំលឹកឡើងវិញថា អ៊ីស្រាអែលមាន សិទ្ធិការពារ ខ្លួនពី ភេរវករ Hamasប៉ុន្តែលោកក៏បានលើកឡើង ពីការព្រួយបារម្ភអំពី ស្ថានការណ៍ មនុស្សធម៌ ដ៏ធ្ងន់ធ្ងរនៅក្នុងតំបន់ប៉ាឡេស្ទីន ដែលត្រូវបានឡោមព័ទ្ធ ដោយកងកម្លាំងការពារអ៊ីស្រាអែល (IDF)។

លោក Zelensky បានកត់សម្គាល់ថា៖បន្ទាប់ពីអ៊ីស្រាអែល បានចូល ទឹកដី Gaza វិបត្តិមនុស្សធម៌ក៏បានកើតឡើងហើយ លោក Zelensky បានកត់សម្គាល់ ដោយបន្ថែមថាទីក្រុងគៀវ ត្រៀមខ្លួនជាស្រេចក្នុងការ ជួយជាមួយនឹងការផ្តល់ ជំនួយពលរដ្ឋរងគ្រោះ។

កាលពីឆ្នាំមុន Zelensky បានត្អូញត្អែរថា ការប្រយុទ្ធគ្នា នៅហ្គាហ្សា កំពុងរំខានពិភពលោក ពីជម្លោះរបស់ទីក្រុងគៀវ ជាមួយទីក្រុងមូស្គូ។

យើងអាចមើលឃើញពីផលវិបាក នៃសហគមន៍អន្តរជាតិដែលផ្លាស់ប្តូរការយកចិត្តទុកដាក់ ដោយសារតែសោកនាដកម្ម នៅមជ្ឈិមបូព៌ា គាត់បានប្រាប់សារព័ត៌មាន Associated Press បន្ទាប់ពីការវាយលុករដូវក្តៅ របស់អ៊ុយក្រែន បានបរាជ័យក្នុងការដណ្តើម យកទឹកដីដ៏សំខាន់ៗ របស់ខ្លួនមកវិញ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top