បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT លោក Vladimir Zelensky បានចោទប្រកាន់ថា ប្រទេសចិនកំពុងដើរតួជា ឧបករណ៍ធ្វើការ របស់រុស្ស៊ី ដោយដាក់សម្ពាធលើប្រទេសផ្សេងទៀត ដើម្បីចៀសវាង កិច្ចប្រជុំកំពូលសន្តិភាព នាពេលខាងមុខស្តីពីជម្លោះអ៊ុយក្រែន។
ក្នុងនោះផងដែរមេដឹកនាំអ៊ុយក្រែនរូបនេះក៏បានចោទក្រុងប៉េកាំងថា បានផ្តល់ជំនួយផ្នែកយោធាដល់ក្រុងមូស្គូប៉ុន្តែទោះបីជាយ៉ាងណគឺដោយមិនបានផ្តល់ភស្តុតាងជាក់ លាក់ណាមួយនោះឡើយ។
លោក Zelensky បានបណ្តេញការទូតម្នាក់ប្រចាំ ទីក្រុងប៉េកាំងកាលពីថ្ងៃអាទិត្យ បន្ទាប់ពីការបង្ហាញខ្លួន ដ៏គួរឱ្យភ្ញាក់ផ្អើលរបស់គាត់នៅឯការសន្ទនា Shangri-La ដែលជាសន្និសីទសន្តិសុខ ប្រចាំឆ្នាំដែលរៀបចំដោយវិទ្យាស្ថាន អន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រ (IISS) នៅប្រទេសសិង្ហបុរី។
លោក Zelensky បានអះអាងនៅក្នុង សន្និសីទសារព័ត៌មានមួយ ដោយសំដៅ លើកិច្ចពិភាក្សា ដែលរៀបចំដោយ ប្រទេសស្វីស ស្តីពីជម្លោះអ៊ុយក្រែន ដែលគ្រោងធ្វើនៅពេល ក្រោយក្នុងខែមិថុនាថារុស្ស៊ី ដោយប្រើឥទ្ធិពលចិនលើតំបន់ ដោយប្រើអ្នកការទូតចិន ក៏ធ្វើអ្វីគ្រប់យ៉ាងដើម្បីរំខានដល់កិច្ចប្រជុំកំពូលសន្តិភាព។
លោកក៏បានធ្វើការ ចោទប្រកាន់ មិនច្បាស់លាស់ថា ចិនកំពុងផ្តល់ជំនួយ យោធាដល់រុស្ស៊ី បើទោះបីជាទីក្រុងប៉េកាំង ទទូចថានេះមិនមែនជាករណីក៏ដោយ។ លោកZelensky បានអះអាងថាមាន ភាពវៃឆ្លាតដែលតាមវិធីខ្លះ របស់ខ្លះចូលទីផ្សាររុស្ស៊ី តាមរយៈប្រទេសចិន ដោយអះអាងថា សព្វាវុធរបស់រុស្ស៊ីជាច្រើន គឺមានប្រភព មកពីប្រទេសចិន៕
ប្រែសម្រួល៖ស៊ុនលី