បរទេស ៖ យោងតាមការចេញផ្សាយ របស់ដោយកាសែត Vedomosti បានរាយការណ៍ កាលពីថ្ងៃអង្គារថា សង្វាក់ហាង កាហ្វេអាមេរិកដ៏ល្បី Starbucks បានកំពុងតែធ្វើការដាក់ពាក្យ ស្នើសុំទៅសេវាកម្មកម្មសិទ្ធិបញ្ញារបស់រុស្ស៊ី Rospatent ដើម្បីចុះបញ្ជីពាណិជ្ជសញ្ញា របស់ខ្លួនឡើងវិញ នៅក្នុងប្រទេសនេះ។
ក្រុមហ៊ុន Starbucks ដែលប្រតិបត្តិការ នៅក្នុងប្រទេសរុស្ស៊ីតាំង ពីឆ្នាំ២០២២បានសម្រេចចិត្តដកខ្លួន ចេញពីប្រទេសនៅឆ្នាំ២០២២ ដោយសារតែការដាក់ទណ្ឌកម្ម របស់លោកខាងលិចពាក់ព័ន្ធនឹងជម្លោះអ៊ុយក្រែន។
ក្រុមហ៊ុន ដែលមានមូលដ្ឋាន នៅទីក្រុង Seattle ឥឡូវនេះត្រូវបានគេរាយការណ៍ថា កំពុងស្វែងរកការចុះ បញ្ជីម៉ាកយីហោចំនួន៨ នៅក្នុងប្រទេសរុស្ស៊ី ដែលរួមមាន Starbucks កាហ្វេ Starbucks និង frappuccinoជាដើមហើយ ពាក្យស្នើសុំ ដែលបានដាក់ស្នើក្នុងខែមុន ទាក់ទងនឹងការផលិតភេសជ្ជៈ និងអាហារ ការលក់កាហ្វេរហ័ស និងការគ្រប់គ្រងកម្មវិធីភក្ដីភាពជាដើមផង។
គួរឲ្យដឹងដែរថាទីតាំងប្រតិបត្តិការរបស់ Starbucks នៅក្នុងប្រទេសរុស្ស៊ីទាំងអស់កន្លងមកត្រូវបានប្តូរឈ្មោះជា “Stars Coffee” បន្ទាប់ពីតារារ៉េប និងអ្នកជំនួញជនជាតិរុស្ស៊ី Timur Yunusov ដោយភាពជាដៃគូជាមួយនឹងលោក Anton Pinsky បានទិញទ្រព្យសម្បត្តិរុស្ស៊ីទាំងអស់របស់ខ្សែសង្វាក់អាមេរិកក្នុងរដូវក្តៅឆ្នាំ២០២២៕
ប្រែសម្រួល៖ស៊ុនលី