ព័ត៌មានអន្តរជាតិ

អតីតអវកាស យានិកអាមេរិក ដែលបំពេញបេសកកម្ម ភពព្រះច័ន្ទ បានស្លាប់ក្នុងការ ធ្លាក់យន្តហោះ

RT News

អាមេរិក ៖ លោក William Anders វ័យ ៩០ឆ្នាំជាអតីតអវកាសយានិកម្នាក់ ដែលបានបំពេញបេសកកម្ម នៅលើគន្លងភពព្រះច័ន្ទដំបូង បានស្លាប់នៅពេលយន្តហោះ របស់លោកបានធ្លាក់ត្រង់កោះ San Juan ក្នុងរដ្ឋ Washington កាលពីថ្ងៃសុក្រ ។

លោកវរសេនីយ៍ទោ Greg Anders នៃកងទ័ពអាកាសអាមេរិក ដែលចូលនិវត្តន៍បានប្រាប់ AP ដោយបញ្ជាក់ពីការស្លាប់ របស់ឪពុកលោកថា ឪពុករបស់លោក ជាអ្នកបើកយន្តហោះដ៏អស្ចារ្យ ហើយយើងនឹង នឹកលោកយ៉ាងខ្លាំង នៅពេលនេះគ្រួសារយើង បានបាត់បង់មនុស្សជាទីស្រលាញ់ហើយ។
ក្នុងវីដេអូ ដែលបានចែកចាយលើបណ្តាញសង្គម គេឃើញយន្តហោះចេញពីរង្វង់មូល ហើយប៉ះទឹកមុននឹងផ្ទុះឆេះតែម្តង ។ FOX 13 Seattle បានសរសេរកាលពីថ្ងៃសុក្រថា រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក (FAA) កត់ត្រា និងទិន្នន័យហោះហើរបញ្ជាក់ពីយន្តហោះចម្បាំង T-34 Mentor របស់កងកម្លាំងអាកាសអាយុ ៩០ ឆ្នាំបានធ្លាក់ ។

FAA បានប្រាប់កាសែត New York Post ថា អ្នកបើកយន្តហោះគឺជាមនុស្សតែម្នាក់គត់នៅលើយន្តហោះគឺលោក William Anders វ័យ ៩០ឆ្នាំតែម្តង។
ចំណែកឆ្មាំឆ្នេរសមុទ្រអាមេរិកប៉ាស៊ីហ្វិកភាគពាយ័ព្យ បាននិយាយកាលពីថ្ងៃសុក្រថា ពួកគេបានឆ្លើយតបទៅនឹងរបាយការណ៍ នៃយន្តហោះមួយនឹងធ្លាក់នៅមុនម៉ោង ១១:៤៥ ព្រឹករវាងកោះ Orcas និង Jones ។

ទីភ្នាក់ងារនេះបានសរសេរ នៅលើ X (អតីត Twitter) កាលពីថ្ងៃសុក្រថា ពួកគេកំពុងធ្វើកិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះជាមួយ ការិយាល័យតម្រួត County San Juan ស្ថានីយ៍អាកាស Bellingham និងស្ថានីយ៍អាកាស Port Angeles ៕
ដោយ៖លីភីលីព

Most Popular

To Top