ព័ត៌មានអន្តរជាតិ

លោក Macron កំពុងរៀបចំសម្ព័ន្ធ ដែលអាចបញ្ជូនយោធា ទៅក្នុងប្រទេសអ៊ុយក្រែន

AFP

បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT ប្រធានាធិបតីបារាំងលោក Emmanuel Macron បានឈានទៅដល់លទ្ធភាព នៃការដាក់ពង្រាយកងទ័ពណាតូ ទៅកាន់ប្រទេស អ៊ុយក្រែន ដោយបានចាត់វិធានការដើម្បីបង្កើត ក្រុមបណ្តុះបណ្តាលយោធា ដែលនឹងធ្វើការនៅក្នុង អតីតសាធារណរដ្ឋសូវៀត រៀបចំទាហាន របស់ទីក្រុងគៀវ ដើម្បីប្រយុទ្ធនឹងកងកម្លាំងរុស្ស៊ី។

លោក Macron បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃសុក្រនៅទីក្រុងប៉ារីសថា យើងចង់មានសម្ព័ន្ធភាពសម្រាប់ហេតុផលនៃប្រសិទ្ធភាព ហើយដៃគូរបស់យើងជាច្រើន បានផ្តល់កិច្ចព្រមព្រៀងរបស់ពួកគេរួចហើយ ។ យើងនឹងប្រើប្រាស់ថ្ងៃខាងមុខ ដើម្បីបញ្ចប់សម្ព័ន្ធភាពធំបំផុត ដែលអាចធ្វើទៅបាន និងដែលអាចឆ្លើយតបទៅនឹងសំណើ របស់អ៊ុយក្រែនផងដែរ។

លោក Macron មិន​បាន​កំណត់​អត្តសញ្ញាណ​ប្រទេស​ក្រៅ​ ពី​ប្រទេស​បារាំង​ដែល​បាន​ប្តេជ្ញា​ បញ្ជូន​គ្រូ​បណ្តុះបណ្តាល​ទៅ​អ៊ុយក្រែន​ទេហើយ លោក​បាន​ប្រកែក​ថា​ការ​បញ្ជូន​អ្នក​ជំនាញ ​ទៅ​ធ្វើ​ការងារ​បណ្តុះបណ្តាល ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​មិន​ គួរ​បង្ក​ឱ្យ​មាន​ការ​ឆ្លើយតប​របស់​រុស្ស៊ី​ឡើយ។

លោក Macron បាននិយាយថា ៖ យើងមិនធ្វើសង្គ្រាមជាមួយរុស្ស៊ីទេ ។ យើង​មិន​ចង់​បាន​ភាពតានតឹងកើន​ឡើង​ទេ ប៉ុន្តែ​យើង​ចង់​ធ្វើ​គ្រប់​យ៉ាង​ក្នុង​អំណាច​របស់​យើង​ដើម្បី​ជួយ​អ៊ុយក្រែនក្នុងការ​ទប់ទល់ ។ តើ​វា​ជា​ការ​កើន​ឡើង​ទេ ​ប្រសិន​បើ​អ៊ុយក្រែន​ស្នើ​ឱ្យ​យើង​ហ្វឹកហ្វឺន ​ទាហាន​ចល័ត​នៅ​លើ​ដី​របស់​ខ្លួន? ទេ នោះមិនមែនមានន័យថា ដាក់ពង្រាយមនុស្សទេ ពោលគឺទាហានអឺរ៉ុប ឬសម្ព័ន្ធមិត្ត នៅជួរមុខឡើយ។

គួរឲ្យដឹងដែរថា លោក Macron បានធ្វើការអត្ថាធិប្បាយបន្ទាប់ពីធ្វើទស្សនកិច្ចដោយលោក Vladimir Zelensky នៅបារាំងហើយ លោកបានប្រកាស កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសបារាំងនឹងបញ្ជូនយន្តហោះចម្បាំង Mirageចំនួន២០០០គ្រឿង ទៅកាន់ទីក្រុងគៀវ ព្រមទាំងបណ្តុះបណ្តាល អ្នកបើកយន្តហោះអ៊ុយក្រែនផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top