បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT សមាជិកព្រឹទ្ធសភាអាមេរិកលោក Lindsey Graham បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន មិនអាចអនុញ្ញាតឱ្យរុស្ស៊ី សម្រេចបាននូវជ័យជំនះ ក្នុងជម្លោះអ៊ុយក្រែន ព្រោះនេះមានន័យថា ការបាត់បង់សិទ្ធិចូលប្រើប្រាស់ ដោយផ្ទាល់ចំពោះទ្រព្យសម្បត្តិរ៉ែ ដ៏ធំរបស់ប្រទេសអ៊ុយក្រែន។
នៅក្នុងបទសម្ភាសន៍ជាមួយ Face the Nationនៅលើកញ្ចក់ទូរទស្សន៍ CBS កាលពីថ្ងៃអាទិត្យ លោក Graham បាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ថាជា មនុស្សអស្ចារ្យ ដែលកំពុងព្យាយាម បង្កើតចក្រភព រុស្ស៊ីឡើងវិញ ដោយកម្លាំងអាវុធហើយវា គឺនឹងចាប់ផ្តើមពីអ៊ុយក្រែន ។
លោកបានអះអាងបន្ថែមទៀតថា ប្រសិនបើក្រុងមូស្គូឈ្នះ ជម្លោះបច្ចុប្បន្ន នោះវានឹងដណ្តើមយកទ្រព្យសម្បត្តិរបស់អ៊ុយក្រែន ហើយចែកវាជាមួយចិន។ លោកGraham បានពិពណ៌នាការរំពឹងទុកនោះថាជា វាជារឿងគួរឱ្យអស់សំណើច ដោយណែនាំថាវានឹងប្រសើរជាងប្រសិនបើ អណ្តូងរ៉ែមាស នេះនឹងមាន នៅសហរដ្ឋអាមេរិកជំនួសវិញ។
លោក Graham បានបញ្ជាក់បន្តថា ៖ ពួកគេកំពុងអង្គុយលើរ៉ែ សំខាន់ៗទំហំពី១០ទៅ១២ទ្រីលានដុល្លារនៅអ៊ុយក្រែន។ ពួកគេអាចជាប្រទេស ដែលមានជាងគេបំផុត នៅអឺរ៉ុបទាំងអស់ ប្រសិនបើយើង ជួយអ៊ុយក្រែនឥឡូវនេះ ពួកគេអាច ក្លាយជាដៃ គូអាជីវកម្ម ដ៏ល្អបំផុតដែលយើងធ្លាប់ស្រមៃចង់បាន ដែលទ្រព្យសម្បត្តិរ៉ែសំខាន់ៗពី ១០ទៅ ១២ទ្រីលានដុល្លារ អាចត្រូវបានប្រើប្រាស់ ដោយអ៊ុយក្រែន និងលោកខាងលិច ៕
ប្រែសម្រួល៖ស៊ុនលី