ប្រ៊ុចស៊ែល៖ នាយករដ្ឋមន្រ្តីប៊ែលហ្ស៊ិក Alexander De Croo បានដាក់លិខិតលាលែងពីតំណែងរួមនៃរដ្ឋាភិបាលរបស់គាត់ថ្វាយដល់ព្រះមហាក្សត្រ Philippe នៅថ្ងៃចន្ទនេះ ។ រដ្ឋអធិបតេយ្យបានទទួលយកការលាលែងពីតំណែង ហើយបានស្នើឱ្យលោក De Croo បន្តដោះស្រាយកិច្ចការបច្ចុប្បន្ន រហូតដល់រដ្ឋាភិបាលថ្មី ត្រូវបានបង្កើតឡើង ។
ព្រះមហាក្សត្រ Philippe ត្រូវបានគេរំពឹងថា នឹងពិគ្រោះជាមួយឥស្សរជននយោបាយដើម្បីផ្តួចផ្តើមដំណើរការនៃការបង្កើតរដ្ឋាភិបាលសហព័ន្ធ ។ ព្រះមហាក្សត្រនឹងទទួលនៅថ្ងៃចន្ទនេះ មេដឹកនាំ នៃគណបក្សធំៗដែលជាប់ឆ្នោតកាលពីថ្ងៃអាទិត្យ ។ មេដឹកនាំទាំងនេះនឹងទៅទស្សនាអធិបតេយ្យភាព តាមលំដាប់លំដោយនៃចំនួនអាសនៈដែលគណបក្ស របស់ពួកគេឈ្នះក្នុងសភាក្នុងអំឡុងពេលបោះឆ្នោត ។
ពលរដ្ឋជាង៨,៣៥លាននាក់ នៅក្នុងប្រទេសប៊ែលហ្ស៊ិក ត្រូវបានហៅទៅកាន់ការិយាល័យបោះឆ្នោតកាលពីថ្ងៃអាទិត្យ ដោយបានបោះឆ្នោត នៅក្នុងការបោះឆ្នោតសហព័ន្ធ នៅក្នុងតំបន់ និងអឺរ៉ុប ។
លទ្ធផលផ្លូវការដែលចេញផ្សាយដោយក្រសួងមហាផ្ទៃប៊ែលហ្ស៊ិក បានបង្ហាញថា គណបក្សចម្រុះគ្រប់គ្រងប្រាំពីរដែលដឹកនាំដោយលោក De Croo រក្សាសំឡេងភាគច្រើនតូចចង្អៀត ជាមួយនឹងអាសនៈចំនួន៧៦នៅក្នុងចំណោម១៥០នៅក្នុងសភាសហព័ន្ធ ទោះបីជាគណបក្សរបស់លោក De Croo (Open VLD) ទទួលរងការបាត់បង់អាសនៈក៏ដោយ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា