The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា អតីតកីឡាករឆ្នើម របស់ក្លឹប Barcelona និង PSG លោក Thiago Motta ត្រូវបានគេជឿជាក់ថា កំពុងរៀបចំឯកសាររួចរាល់ ហើយជាមួយនឹងក្លឹប Juventus ក្នុងការចុះកុងត្រា រយៈពេលវែងមួយ ជាមួយនឹងគ្នា ។
ប្រភពដដែលបានអះអាងថា កុងត្រាថ្មីរវាងគ្រូបង្វឹករូបនេះជាមួយនឹង Juventus នឹងអាចមានរយៈពេល៣ឆ្នាំ ពោលគឺរហូតដល់ឆ្នាំ២០២៧ ហើយការងារនេះត្រូវបានធ្វើឡើង បន្តិចក្រោយពេល ដែលលោកបានសម្រេចចិត្តចាកចេញពី Bologna។
គួរឲ្យដឹងដែរថាលោក Motta បានដឹកនាំក្លឹប Bologna ឡើងទៅលេខរៀងទី៥ ក្នុងពានរង្វាន់លីគកំពូលអ៊ីតាលី កាលពីរដូវកាលកន្លងទៅ និងមានសិទ្ធលេងនៅ Champions League ទៀតផងនៅរដូវកាលនេះ ប៉ុន្តែលោកបានបដិសេធមិនព្រមបន្តកុងត្រាថ្មីនោះទេ៕
ប្រែសម្រួល៖ស៊ុនលី