ព័ត៌មានអន្តរជាតិ

ស្ថាបត្យករជប៉ុន​ ដែលឈ្នះរង្វាន់ Pritzker លោក Fumihiko Maki បានទទួលមរណភាពនៅអាយុ ៩៥ ឆ្នាំ

AFP

តូក្យូ ៖ ការិយាល័យរបស់លោកបានប្រកាសជាផ្លូវការថា លោក Fumihiko Maki ដែលជាស្ថាបត្យករជនជាតិជប៉ុន ដ៏ល្បីល្បាញដែលបានឈ្នះពានរង្វាន់ Pritzker ត្រូវបានគេដាក់ឈ្មោះថា រង្វាន់ណូបែល នៃស្ថាបត្យកម្ម បានទទួលមរណភាព នៅផ្ទះនៅទីក្រុងតូក្យូ ក្នុងអាយុ ៩៥ ឆ្នាំ។

លោក Maki បានស្លាប់កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ត្រូវបានគេស្គាល់ថា សម្រាប់រចនាបថ ទំនើប របស់លោកជាមួយនឹងស្នាដៃ សំខាន់ៗ របស់លោករួមមាន 4 World Trade Center ជាអគារខ្ពស់មួយ ត្រូវបានសាងសង់ ក្នុងទីក្រុងញូវយ៉កលើ ទីតាំងអតីតមជ្ឈមណ្ឌលពាណិជ្ជកម្ម ពិភពលោក ត្រូវបានបំផ្លាញ ដោយភេរវកម្ម បានការវាយប្រហារថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០០១ ។

ជនជាតិដើមនៅតូក្យូបានទទួលពានរង្វាន់ជាច្រើនក្នុងប្រទេស និងក្រៅប្រទេស រួមទាំងពានរង្វាន់ Pritzker ឆ្នាំ ១៩៩៣ ។ លោកត្រូវបានរដ្ឋាភិបាលជប៉ុនទទួលស្គាល់ថា ជាបុគ្គលនៃគុណធម៌វប្បធម៌ក្នុងឆ្នាំ ២០១៣។

លោកបានសិក្សានៅសកលវិទ្យាល័យ Tokyo និង Harvard University Graduate School of Design ហើយការងារដំបូងរបស់លោកនៅឆ្នាំ ១៩៦០ នៅសាលប្រជុំ Toyoda នៃសាកលវិទ្យាល័យ Nagoya បានឈ្នះពានរង្វាន់វិទ្យាស្ថានស្ថាបត្យកម្មជប៉ុន។

ក្នុងចំណោមស្នាដៃផ្សេងទៀតរបស់លោក គឺអគារវប្បធម៌ Spiral ក្នុងតំបន់ Aoyama នៃទីក្រុងតូក្យូ មជ្ឈមណ្ឌលសន្និបាត Makuhari Messe ដ៏ធំទូលាយនៅខាងក្រៅរដ្ឋធានីនៅខេត្ត Chiba និងសារមន្ទីរជាតិនៃសិល្បៈទំនើប Kyoto ៕
ដោយ៖លី ភីលីព

Most Popular

To Top