ព័ត៌មានអន្តរជាតិ

សហភាពអឺរ៉ុប នឹងតម្លើងពន្ធរហូតដល់ ២៥ភាគរយ លើរថយន្តអគ្គិសនីរបស់ចិន

VN Express

បរទេស៖ គណៈកម្មការអឺរ៉ុបនឹងជូនដំណឹង ដល់ក្រុមហ៊ុនផលិតរថយន្តនៅថ្ងៃពុធថា ខ្លួននឹងអនុវត្តកាតព្វកិច្ចបន្ថែម ជាបណ្តោះអាសន្នរហូតដល់ ២៥ភាគរយ លើរថយន្តអគ្គិសនី (EV) ដែលនាំចូលពីប្រទេសចិន ចាប់ពីខែក្រោយ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រុមអ្នកវិភាគបាននិយាយថា ពួកគេរំពឹងថា នឹងដំឡើង ពន្ធពី ១០ភាគរយ ទៅ ២៥ភាគរយ លើរថយន្ត EV របស់ចិន ដែលជាការផ្លាស់ប្តូរមួយ ទំនងជាជំរុញ ឱ្យមានការសងសឹកពីទីក្រុងប៉េកាំង ។ សារព័ត៌មាន The Financial Times បានរាយការណ៍ថា គណៈកម្មការអឺរ៉ុបបាននិយាយថា រថយន្ត EV របស់ចិនទទួលបាន ប្រាក់ឧបត្ថម្ភលើស។

ក្រសួងកិច្ចការបរទេស របស់សហភាពអឺរ៉ុប និងប្រទេសចិន មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់ សារព័ត៌មាន Reuters នោះទេ។

តិចជាងមួយខែបន្ទាប់ពីក្រុងវ៉ាស៊ីនតោនបានដំឡើងពន្ធបួនដងសម្រាប់រថយន្ត EV របស់ចិនដល់ ១០០ភាគរយ, ទីក្រុងប្រ៊ុចសែលត្រូវបានគេរំពឹងថា នឹងកំណត់ពន្ធស្ទើរតែទាបជាងការនាំចូលពីក្រុមហ៊ុនផលិតរបស់ចិនដូចជា BYD និង Geely ក៏ដូចជាក្រុមហ៊ុនផលិតលោកខាងលិចដូចជា Tesla ដែលនាំចេញរថយន្តពីប្រទេសចិនទៅ អឺរ៉ុប៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top