ព័ត៌មានអន្តរជាតិ

iPad Pro មានតម្លៃរហូតដល់ ២៩០០ ដុល្លារ នៅប្រទេសវៀតណាម

VN Express

វៀតណាម ៖ iPad Air និង iPad Pro ឆ្នាំ ២០២៤ របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស អាមេរិកត្រូវបានដាក់លក់នៅប្រទេសវៀតណាម ក្នុងតម្លៃផ្សេងៗគ្នារហូតដល់ ៧៤.៥ លានដុងស្មើនឹង២,៩២៦ ដុល្លារអាមេរិក ។

មួយខែបន្ទាប់ពីការចេញលក់ iPad Air M2 អេក្រង់ ១១ អ៊ីងត្រូវបានលក់ក្នុងតម្លៃ ១៦.៦ លានដុងនៅហាង FPT, CellphoneS និង Minh Tuan Mobile ចំណែកហាង Di Dong Viet លក់ក្នុងតម្លៃ ១៥,៩លានដុង។

iPad Pro M4 ដ៏មានឥទ្ធិពល ដែលមានបន្ទះឈីបថ្មីបំផុតរបស់ Apple មានតម្លៃចាប់ពី ២៧.៩៩ លានដុង គឺជាជម្រើសខ្ពស់បំផុត ជាមួយនឹងទំហំផ្ទុក 2 Terabyte មានតម្លៃ ៧៤.៥ លានដុង។

តំណាងក្រុមហ៊ុន Minh Tuan Mobile បាននិយាយថា iPad មានអតិថិជនដ៏ស្មោះត្រង់នៅប្រទេសវៀតណាម ដោយសារភាពធន់របស់វា។ លោកបានបន្តថា iPadOS ថ្មីដែលមានបញ្ញាសិប្បនិម្មិតក៏អាចទាក់ទាញអតិថិជនថ្មីចង់ទទួលបានបទពិសោធន៍បច្ចេកវិទ្យាថ្មីរបស់ខ្លួនផងដែរ។
CellphoneS បានទទួលការ កក់ជិត ៥០០ គ្រឿងសម្រាប់ iPad ខណៈហាង Di Dong Viet បាននិយាយថា វាអាចនឹងមិនអាចលក់ទៅឲ្យ អតិថិជនថ្មីបានទេ ដោយសារតម្រូវការខ្ពស់​ ។

ក្រុមហ៊ុន Apple បានដាក់បង្ហាញឧបករណ៍ថ្មីនៅខែឧសភា ដោយ iPad Pro ជាឧបករណ៍ស្តើងបំផុតរបស់ខ្លួនរហូតមកដល់បច្ចុប្បន្នគឺ ៥.១ មីលីម៉ែត្រ។ វាមានអេក្រង់ OLED និងបន្ទះឈីប M4 ថ្មី ជាការអាប់ដេតដ៏ធំបំផុតរបស់វាចាប់តាំងពីការបង្ហាញខ្លួនដំបូងក្នុងឆ្នាំ ២០១៥។
iPad Air មានបន្ទះឈីប M2 ដែលមានល្បឿនលឿនជាងជំនាន់មុន ៣ ដង៕
ដោយ៖លី ភីលីព

Most Popular

To Top