ព័ត៌មានអន្តរជាតិ

សាកសពម៉ាំមី មនុស្សក្រៅភព ២ រកឃើញនៅប៉េរូ ត្រូវដឹកជញ្ជូនទៅកាន់អាមមេរិក ដើម្បីការធ្វើតេស្ត DNA

Mail online

ប៉េរូ ៖ អ្នកកាសែតម៉ិកស៊ិកម្នាក់បានអះអាងថា សាកសពមនុស្សក្រៅភព កំពុងស្វែងរកដោយ អ្នកវិទ្យាសាស្ត្រអាមេរិក និងអឺរ៉ុបដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវ របស់ពួកគេ បន្ទាប់សាកសពទំាងនេះ ត្រូវគេរកឃើញនៅប្រទេស ប្រទេសប៉េរូ បង្កឲ្យមានការភ្ញាក់ផ្អើល យ៉ាងខ្លាំងទូទាំងពិភពលោក។

សាកសពម៉ាំមី មនុស្សក្រៅភពទំាង២នាក់នេះ ដែលទើបនឹងរកឃើញនៅប្រទេសប៉េរូ ក៏បានបង្កឲ្យមានភាពចម្រូងចម្រាស ចាប់តាំងពីទិន្នន័យកាំរស្មីអ៊ិច និងអ៊ុលត្រាសោនលើសាកសព ត្រូវបានបង្ហាញកាលពីខែមីនា កន្លងទៅ ដោយអ្នកបុរាណវិទូបារម្ភថា ពួកវាអាចជាមនុស្សបុរាណ ដែលជីកដោយអ្នកវាយឆ្មក់ផ្នូរ ។

អ្នកកាសែត និងអ្នកស្រាវជ្រាវ UFO លោក Jaime Maussan បានបញ្ជាក់ប្រាប់ DailyMail ថា ការវិភាគស៊ីជម្រៅបន្ថែមទៀតកំពុងត្រូវបានធ្វើ ហើយលោកកំពុធ្វើការរដ្ឋាភិបាល របស់ប្រទេសប៉េរូសម្រាប់សិទ្ធិ ក្នុងការបញ្ជូនសាកសព ទៅកាន់មន្ទីរពិសោធន៍កម្រិតខ្ពស់ បន្ថែមទៀត នៅសហរដ្ឋអាមេរិក ។

លោក Maussan បានបន្តថា ការស្រាវជ្រាវរបស់លោក បានធ្វើឲ្យមានភាពចម្រូង ចម្រាសអស់រយៈពេលជិតមួយ ទសវត្សរ៍មកហើយនោះ បានបណ្តែតគំនិតថា សាកសពម៉ាំមីអាចជាកូនកាត់ របស់មនុស្សក្រៅភព ដោយសហការីអ្នកវិទ្យាសាស្ត្ររបស់លោក បានប្រកាសថា សំណាកគំរូថ្មីនេះមាន ៣០ ភាគរយមិនស្គាល់DNA ។

ប៉ុន្តែអ្នករិះគន់បន្តដាក់មន្ទិលលើការអះអាងរបស់លោក។ លោក Christopher Heaney ប្រវត្តិវិទូជនជាតិអាមេរិកឡាទីនបានប្រាប់ DailyMailថា ដោយផ្ទាល់ខ្លួន ខ្ញុំមិនជឿថា ពួកគេជាមនុស្សទេ ខ្ញុំគិតថា ពួកគេជាមនុស្ស ។
លោក Maussan និង សហការី របស់លោក បានបង្ហាញឆ្នាំដ៏មានព្រឹត្តិការណ៍មួយ ដែលជំរុញឲ្យមានចំណាប់អារម្មណ៍ ខាងវិទ្យាសាស្ត្រកាន់ តែទូលំទូលាយ លើសាកសពមនុស្សភពក្រៅ រួមទាំងការបង្ហាញ ដ៏ចម្រូងចម្រាសមួយនៅចំពោះមុខសភារបស់ប្រទេសម៉ិកស៊ិក និងការប៉ះទង្គិចជាមួយក្រសួង វប្បធម៌ របស់ប្រទេសប៉េរូ ។

រឿងរ៉ាវជុំវិញសាកសពបានកើតឡើង ចំពេល ដែលការជជែកពិភាក្សាអំពីគោលនយោបាយសាធារណៈលើ UFOs ខណៈអ្នកនយោបាយ នៅសហរដ្ឋអាមេរិកដើរ តាមការដឹកនាំ របស់រដ្ឋាភិបាល និងអ្នកវិទ្យាសាស្ត្រ Ivy League ក្នុងការអំពាវនាវឲ្យមានការ ស្រាវជ្រាវបើកចំហបន្ថែមទៀតលើអាថ៌កំបាំងនេះ ៕
ដោយ៖លី ភីលីព

Most Popular

To Top