ឥណ្ឌា ៖ ប្រទេសឥណ្ឌា បានវ៉ាដាច់ប្រទេសចិន ជាប្រទេស ដែលមានប្រជាជនច្រើន ជាងគេលើពិភពលោក ទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងអត្រា នៃការមានកូនក៏បានធ្លាក់ចុះ កម្លាំងពលកម្មវ័យក្មេង របស់ប្រទេសក៏នៅមានកម្រិត នៃឱកាសនៅលើទីផ្សារ ពិភពលោកទៀតផង ។
ឥណ្ឌាជាប្រទេសមាន ប្រជាជនច្រើនជាងគេ លើពិភពលោក ហើយអត្រាមានកូនកំពុងធ្លាក់ចុះយ៉ាងលឿន។ ទម្រង់ប្រជាសាស្រ្ត របស់ឥណ្ឌាកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ហើយការឆ្លើយតប នឹងបញ្ហានេះតម្រូវ ឲ្យមានវិធានការ បន្ទាន់រួមមានការងារ សម្រាប់ប្រជាជនវ័យក្មេង ដែលកំពុងរីកចម្រើនរបស់ខ្លួន និងការវិនិយោគលើការ ថែទាំសុខភាព និងការធានារ៉ាប់រង សម្រាប់ពលរដ្ឋវ័យចំណាស់ ។
គិតត្រឹមឆ្នាំ ២០២៣ ប្រហែល ៤០ ភាគរយ នៃចំនួនប្រជាជនឥណ្ឌាមានអាយុតិចជាង ២៥ ឆ្នាំ ខណៈប្រជាជនវ័យចំណាស់ ដែលមានអាយុលើសពី ៦៥ ឆ្នាំត្រូវបានគេរំពឹងថា នឹងកើនឡើងទ្វេដងក្នុងរយៈពេល ២០ ឆ្នាំខាងមុខ ។
យោងតាមរបាយការណ៍ របស់អង្គការសហប្រជាជាតិឲ្យដឹងថា ប្រហែលជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស ៥ នាក់នៅលើពិភពលោកមានអាយុក្រោម ២៥ ឆ្នាំរស់នៅក្នុងប្រទេសឥណ្ឌា។ ក្រឡេកមើលការបែងចែក អាយុរបស់ប្រទេសឥណ្ឌា តាមវិធីមួយផ្សេងទៀត អាយុជាមធ្យមរបស់ប្រទេស គឺ ២៨ ឆ្នាំ។
អ្នកជំនាញប្រជាជន លោកស្រី Poonam Muttreja បានប្រាប់ RT ថា រដ្ឋាភិបាលឥណ្ឌា ទាមទារឲ្យមានវិធីសាស្រ្តពហុភាគី ដើម្បីប្រើប្រាស់និន្នាការ ប្រជាសាស្រ្តទាំងនេះ សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ។ ប្រជាជន ២៥៣ លាននាក់ ក្មេងជំទង់មានអាយុចន្លោះពី ១០ ឆ្នាំដល់ ១៩ ឆ្នាំ មានប្រហែល ២០ភាគរយ នៃចំនួនប្រជាជនឥណ្ឌា។ ទោះជាយ៉ាងណាក៏ដោយ ដូចដែលការថយចុះ នៃអត្រាមានកូនសរុប (TFR) បង្ហាញ យើងមានឱកាសមានកំណត់ក្នុងការ ទាញយកភាគលាភនេះ ។
លោកស្រីបានបន្តថា នៅប៉ុន្មានទសវត្សរ៍ខាងមុខ យើងអាចរៀបចំប្រជាជន វ័យក្មេងសម្រាប់បញ្ហាប្រឈម នាពេលអនាគត និងបំពាក់ឲ្យពួកគេនូវ ជំនាញចាំបាច់ សម្រាប់ទីផ្សារការងាររបស់ឥណ្ឌា និងពិភពលោក ដោយធ្វើឲ្យប្រសើរឡើង នូវលទ្ធភាពទទួល បានសេវាថែទាំសុខភាព រួមទាំងសេវារៀបចំផែនការគ្រួសារ បង្កើនឱកាសសិក្សា និងការអភិវឌ្ឍជំនាញដ៏ទូលំទូលាយ ។
លោកស្រីបានបន្ថែមថា ត្រូវមានកម្មវិធីអភិវឌ្ឍន៍ ដោយមើលឃើញពីកង្វះខាតជាបន្តបន្ទាប់ នៃចំនួនប្រជាជនក្នុងវ័យធ្វើការ នៅបណ្តាប្រទេសអភិវឌ្ឍន៍ និងប្រទេស លោកខាងលិច វាពិតជាមានសារៈសំខាន់ណាស់ នៃការអនុវត្តកម្មវិធីទាំងនេះក្នុងកម្រិតមួយ ។
របាយការណ៍ របស់មជ្ឈមណ្ឌល ស្រាវជ្រាវ PEW ថា ទោះបីជា ចំនួនប្រជាជន ពិតប្រាកដរបស់ប្រទេសឥណ្ឌា មិនត្រូវបានគេដឹងដោយសារតែជំរឿន ចុងក្រោយត្រូវបានធ្វើឡើង ក្នុងឆ្នាំ ២០១១ ក៏ដោយ ក៏របាយការណ៍រដ្ឋនៃចំនួនប្រជាជនពិភពលោកនិយាយថា វាបានលើសជាផ្លូវការនូវចំនួន ១.២៤៥ ពាន់លានរបស់ប្រទេសចិនប្រហែល ៣ លាននាក់ ដើម្បីក្លាយជាប្រទេស ដែលមានប្រជាជនច្រើនជាងគេ ក្នុងខែកក្កដាឆ្នាំ ២០២៣៕
ដោយ៖លី ភីលីព