ព័ត៌មានអន្តរជាតិ

អាមេរិក ផ្តល់​អាទិភាព ​ដល់​តម្រូវការ​របស់​អ៊ុយក្រែន សម្រាប់​កាំជ្រួច​ទំនើប ​ដោយ​ប្តូរ​ទិស​ដៅ លក់​អាវុធ​ពី​ប្រទេស​ផ្សេង

AFP

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក នឹងប្តូរទិសការលក់សព្វាវុធរយៈពេលខ្លី ដែលគ្រោងសម្រាប់ប្រទេសផ្សេងទៀតទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បី “ផ្តល់អាទិភាព” ឡើងវិញនូវតម្រូវការរបស់ទីក្រុងគៀវ សម្រាប់ប្រព័ន្ធមីស៊ីលកម្រិតខ្ពស់ នេះបើតាមមន្ត្រីសន្តិសុខជាតិជាន់ខ្ពស់របស់សហរដ្ឋអាមេរិក។

លោក John Kirby អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ បានប្រាប់សារព័ត៌មានថា ដើម្បីដោះស្រាយតម្រូវការ បន្ទាន់របស់អ៊ុយក្រែន សម្រាប់ប្រព័ន្ធការពារ មីស៊ីលដូចជា Patriot និង NASAM សហរដ្ឋអាមេរិកនឹង “ផ្តល់អាទិភាពដល់ការនាំ ចេញការនាំចេញទាំងនេះ ដើម្បីអោយមីស៊ីល ទាំងនោះរំកិលចេញពីខ្សែ សង្វាក់ផលិតកម្ម។ ឥឡូវ​នេះ​នឹង​ត្រូវ​ផ្តល់​ឲ្យ​អ៊ុយក្រែន” ។

លោកបានលើកឡើងថា “ជាលទ្ធផល ការដឹកជញ្ជូនកាំជ្រួចទាំងនេះទៅកាន់ប្រទេសផ្សេងទៀត ដែលស្ថិតក្នុងជួរបច្ចុប្បន្ននឹងត្រូវពន្យារពេល។ ដើម្បីឲ្យកាន់តែច្បាស់ ប្រទេសទាំងនោះ នឹងនៅតែទទួលបានកាំជ្រួច ដែលពួកគេបានបញ្ជាទិញ។ វាគ្រាន់តែថា ពេលវេលានៃការចែកចាយ នឹងចំណាយពេល បន្តិចទៀតនេះ”។

លោកបានបន្ដថា រដ្ឋបាលបាន ជូនដំណឹងដល់ “ប្រទេសដែលរងផលប៉ះពាល់ទាំងអស់” ហើយកំពុង “ខិតខំប្រឹងប្រែង ដើម្បីកាត់បន្ថយផលប៉ះពាល់ អវិជ្ជមានណាមួយ” ដល់ប្រទេស ដែលគួរតែជាអ្នកទទួលការ លក់យោធាទាំងនោះ។

នៅពេលសួរអំពីប្រតិកម្មរបស់ប្រទេសដែលរងផលប៉ះពាល់ចំពោះការសម្រេចចិត្តនេះលោក Kirby បាននិយាយថាគាត់នឹងពណ៌នាវាជា “ការយល់ដឹងទូលំទូលាយអំពីវា”៕
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top