គៀវ៖ ប្រទេសអ៊ុយក្រែន និងសហភាពអឺរ៉ុប ហៅកាត់ថា (EU) បានកែប្រែ និងបន្តកិច្ចព្រមព្រៀងរបស់ពួកគេ ស្តីពីសេរីភាវូបនីយកម្ម ការដឹកជញ្ជូនទំនិញ ដែលនឹងត្រូវផុត កំណត់នៅថ្ងៃទី៣០ ខែមិថុនា សម្រាប់រយៈពេល១ឆ្នាំទៀត ។
គួរបញ្ជាក់ផងដែរថា កិច្ចព្រមព្រៀង ដែលបានធ្វើបច្ចុប្បន្នភាព រួមមានបទប្បញ្ញត្តិ សម្រាប់ការពន្យារពេលការលុបចោល ការអនុញ្ញាតពិសេសសម្រាប់អ្នកដឹកជញ្ជូន ដែលធ្វើដំណើររវាងអ៊ុយក្រែន និងសហភាពអឺរ៉ុប ។
ទន្ទឹមនឹងនេះដែរ កិច្ចព្រមព្រៀងបានបង្កើតកាតព្វកិច្ចទៅវិញ ទៅមកថ្មីរវាងភាគី ទាក់ទងនឹងអាជ្ញាប័ណ្ណដឹកជញ្ជូន និងការដាក់ស្លាករថយន្ត ។
លោក Denys Shmyhal នាយករដ្ឋមន្ត្រីអ៊ុយក្រែន បានថ្លែងថា “របបដឹក ជញ្ជូនគ្មានទិដ្ឋាការ” ជាមួយ សហភាពអឺរ៉ុប នឹងរួមចំណែកដល់ការ ធ្វើសមាហរណកម្ម របស់អ៊ុយក្រែនទៅក្នុងលំហ សេដ្ឋកិច្ចអឺរ៉ុប និងជំរុញ សេដ្ឋកិច្ចរបស់ប្រទេសផងដែរ ។
លោក Shmyhal បានបញ្ជាក់ថា “វានឹងធានាឱ្យមានសក្ដានុពលវិជ្ជមាន នៃការនាំចេញទៅកាន់បណ្តាប្រទេសសហភាពអឺរ៉ុប ដែលនឹងធ្វើឱ្យយើងមាននិរន្តរ ភាពសេដ្ឋកិច្ចកាន់តែខ្លាំង” ។
យោងតាមការលើកឡើងរបស់លោក នាយករដ្ឋមន្ត្រី ក្នុងរយៈពេល១៨ខែកន្លងទៅនេះ ការនាំចេញរបស់អ៊ុយក្រែនទៅកាន់សហភាពអឺរ៉ុប បានកើនឡើង៤៨ភាគរយ ដែលគាំទ្រ ដោយការដឹកជញ្ជូនទំនិញដោយគ្មានការអនុញ្ញាត ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា