ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Apple និងក្រុមហ៊ុន Meta ចាប់ផ្តើមពិភាក្សាគ្នា​ អំពីភាពជាដៃគូលើប្រព័ន្ធ AI

អាមេរិក ៖ កាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃអាទិត្យថា មេក្រុមហ៊ុនរបស់បណ្តាញ សង្គមយក្សអាមេរិក Facebook Meta Platforms បានពិភាក្សាអំពីការរួមបញ្ចូលគំរូ AI ជំនាន់ថ្មីរបស់ Meta ទៅក្នុងប្រព័ន្ធ AI បានប្រកាស កាលពីពេលថ្មីៗនេះរបស់ក្រុមហ៊ុន Apple Inc សម្រាប់ទូរស័ព្ទ iPhone ។

កាសែត Journal បានរាយការណ៍ដោយដកស្រង់សម្ដីអ្នកដឹងពីបញ្ហានេះថា ក្រៅពី Google និង Meta ក្រុមហ៊ុន AI startups Anthropic and Perplexity ក៏កំពុងពិភាក្សាជាមួយ Apple ដើម្បីនាំយក AI ជំនាន់របស់ពួកគេទៅកាន់ Apple Intelligence ។

Apple, Meta, Perplexity និង Anthropic មិនឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយក្រៅម៉ោងធ្វើការទេ។ ចំពោះកាសែត Journal បានរាយការណ៍ថា ការពិភាក្សាមិនទាន់ត្រូវបានបញ្ចប់ ហើយអាចសម្រេចបាន ដោយបន្ថែមថា កិច្ចព្រមព្រៀងជាមួយ Apple នឹងជួយក្រុមហ៊ុន AI ដើម្បីទទួលបានការចែកចាយផលិតផលរបស់ពួកគេកាន់តែទូលំទូលាយ។

របាយការណ៍បាននិយាយថា ទំហំនៃវិបត្តិហិរញ្ញវត្ថុ អាចកើតមាន គឺមិនច្បាស់លាស់ ប៉ុន្តែការពិភាក្សាពាក់ព័ន្ធនឹងក្រុមហ៊ុន AI លក់ការជាវបុព្វលាភ ចំពោះសេវាកម្ម របស់ពួកគេតាមរយៈ Apple Intelligence ។

ក្រុមហ៊ុនផលិត iPhone បានប្រកាសពីយុទ្ធសាស្ត្រ AI ដែលរង់ចាំជាយូរមកហើយក្នុងខែនេះ ដោយនិយាយថា ខ្លួននឹងបញ្ចូលបច្ចេកវិទ្យា Apple Intelligence ថ្មីនៅទូទាំងកម្មវិធីរបស់ខ្លួន រួមទាំង Siri និងនាំយក OpenAI chatbot ChatGPT ដែលគាំទ្រដោយ Microsoft ទៅកាន់ឧបករណ៍របស់ខ្លួន៕
ដោយ៖លី ភីលីព

Most Popular

To Top