ព័ត៌មានអន្តរជាតិ

Update៖ ប្រធានាធិបតីអ៊ុយក្រែន ផ្លាស់ប្តូរតំណែង មេបញ្ជាការរបស់ខ្លួន

NBC News

គៀវ៖ កាលពីថ្ងៃចន្ទ លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានផ្លាស់ប្តូរមុខតំណែង មេបញ្ជាការ នៃកងកម្លាំងចម្រុះនៃកងកម្លាំង ប្រដាប់អាវុធអ៊ុយក្រែន ។
លោក Zelensky បានដកតំណែងឧត្តមសេនីយ៍ឯក Yuriy Sodol ហើយបានតែងតាំងឧត្តមសេនីយ Andriy Hnatov ជាមេបញ្ជាការកងកម្លាំងចម្រុះថ្មី ។ នេះបើយោងតាមច្បាបដែលបានចេញផ្សាយ នៅលើគេហទំព័រប្រធានាធិបតីបានឲ្យដឹងដូច្នេះ ។

លោក Hnatov ធ្លាប់ធ្វើជាមេបញ្ជាការរង នៃកងកម្លាំងនៅបញ្ជាការប្រតិបត្តិការ នៅ“ភាគខាងត្បូង” នៃកងកម្លាំងជើងគោកអ៊ុយក្រែន ។

គួរបញ្ជាក់ថា លោក Sodol ត្រូវបានតែងតាំងជាមេបញ្ជាការ នៃកងកម្លាំងចម្រុះនៅក្នុងខែកុម្ភៈ ឆ្នាំ២០២៤នេះ ៕

Most Popular

To Top