ព័ត៌មានអន្តរជាតិ

អ្នកទេសចរចិនម្នាក់ ក្លាយជាអ្នកទោស ដោយលួចលុយ ៨៨,០០០ដុល្លារ នៅលើជើងហោះហើរ Singapore Airlines

VN EXPRESS

សិង្ហបុរី ៖ បុរសជនជាតិចិនម្នាក់ ដែលជាអ្នកទេសចរ ត្រូវបានកាត់ទោស ឲ្យជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំ ៦ ខែពីបទលួចលុយចំនួន ១២០,០០០ ដុល្លារសិង្ហបុរី ស្មើ ៨៨,៧០០ ដុល្លារអាមេរិក ពីអ្នកលក់គ្រឿង អលង្ការ នៅលើជើងហោះហើរ ពីទីក្រុងហុងកុង ទៅប្រទេសសិង្ហបុរី ។

លោក Peng Hui អាយុ ៥៤ ឆ្នាំ បានសារភាពកំហុស នៅតុលាការ កាលពីថ្ងៃសុក្រ ចំពោះបទចោទប្រកាន់ចំនួន ៤ករណី រួមទាំងការលួចយកសាច់ប្រាក់ លើសពី ២០,០០០ ដុល្លារសិង្ហបុរី ទៅប្រទេស សិង្ហបុរី ដោយមិនបានប្រកាសថា វាបំប្លែងសាច់ប្រាក់ ដែលលួចមួយចំនួនទៅជា តាមប្រព័ន្ធបន្ទះសៀគ្វីកាស៊ីណូ និងប៉ុនប៉ងផ្ញើ ប្រាក់ទៅប្រទេសចិន ។

យោងតាមការចោទប្រកាន់ថា លោកបានឡើងលើជើងហោះហើរ SQ899 របស់ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines កាលពីថ្ងៃទី ៥ ខែមីនា ហើយបានប្រទះឃើញជនរងគ្រោះកាន់លុយមួយចំនួនធំ ហើយទុកកាបូបរបស់លោក នៅក្នុងទូដាក់ពីលើ ដែលមិនបានចាក់សោ ។

ជនរងគ្រោះកំពុងដេកនៅលើយន្តហោះ លោក Peng បានយកលុយចេញពីកាបូបស្ពាយ របស់ជនរងគ្រោះ ពេលជនរងគ្រោះចុះចតនៅអាកាសយានដ្ឋាន Changi លោកបានឆ្លងកាត់ប៉ុស្តិ៍ ត្រួតពិនិត្យអន្តោប្រវេសន៍ ហើយបានធ្វើសេចក្តីប្រកាស អំពីចំនួនសាច់ប្រាក់ ដែលលោកបានដឹក ។

ប៉ូលីសបាននិយាយថា ទោះជាយ៉ាងណា លោកបានរកឃើញលុយក្នុងកាបូបរបស់លោកបាត់ ហើយរាយការណ៍ប្រាប់ប៉ូលិសមូលដ្ឋាន។ បន្ទាប់ពីលួចលុយរបស់ជនរងគ្រោះ លោក Peng បានចូលសណ្ឋាគារមួយ ហើយសម្រេចចិត្តប្តូររូបិយប័ណ្ណ ទៅជាប្រាក់ដុល្លារសិង្ហបុរី។
លោក Peng ត្រូវបានចាប់ខ្លួន នៅថ្ងៃបន្ទាប់ បន្ទាប់ពីប៉ូលីសបាន តាមដានកំណត់ត្រាហោះហើរ និងវីដេអូកាមេរ៉ាសុវត្ថិភាព។ នៅតុលាការ លោក Peng ក៏បានអង្វរសុំការបន្ធូរបន្ថយដែរ ដោយនិយាយថា លោកបានធ្វើឲ្យខូចកេរ្តិ៍ឈ្មោះទេសចរណ៍របស់សិង្ហបុរី ។ លោកថា លោកមានអាយុជាង ៥០ឆ្នាំ មានជំងឺទឹកនោមផ្អែម និងមានក្រលៀនតែមួយប៉ុណ្ណោះ ៕
ដោយ៖លី ភីលីព

Most Popular

To Top