ព្រុចសែល៖ លោកស្រី Ursula von der Leyen របស់ប្រទេសអាឡឺម៉ង់ បានត្រៀមខ្លួនរួចជាស្រេចសម្រាប់អាណត្តិទីពីរ ជាប្រធានគណៈកម្មាធិការអឺរ៉ុប បន្ទាប់ពីមេដឹកនាំនយោបាយអឺរ៉ុប បានឈានដល់ការឯកភាពគ្នាកាលពីថ្ងៃអង្គារ នេះបើយោងតាមសេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយជាច្រើន។
ដកស្រង់សម្តីមន្ត្រីមកពីសហភាពអឺរ៉ុប គេហទំព័រ Politico បានឲ្យដឹងថា កិច្ចព្រមព្រៀងនេះត្រូវបានសម្រេចក្នុងចំណោមមេដឹកនាំសហភាពអឺរ៉ុបចំនួន ៦រូប។ ពួកគេរួមមាននាយករដ្ឋមន្ត្រីក្រិកលោក Kyriakos Mitsotakis នាយករដ្ឋមន្ត្រីប៉ូឡូញលោក Donald Tusk នាយករដ្ឋមន្ត្រីអេស្ប៉ាញលោក Pedro Sanchez អធិការបតីអាល្លឺម៉ង់លោក Olaf Scholz ប្រធានាធិបតីបារាំងលោក Emmanuel Macron និងនាយករដ្ឋមន្ត្រីហូឡង់លោក Mark Rutte ។
មេដឹកនាំទាំង ៦រូបមកពីក្រុមកណ្តាល និយមសំខាន់ៗ ចំនួនបីក៏បានយល់ព្រម ចំពោះកញ្ចប់ដែលនឹងឃើញអតីតនាយករដ្ឋមន្ត្រីព័រទុយហ្គាល់លោក Antonio Costa ក្លាយជាប្រធាន ក្រុមប្រឹក្សាអឺរ៉ុប និងនាយករដ្ឋមន្ត្រីអេស្តូនីលោក Kaja Kallas ជាប្រធានគោលនយោបាយការ បរទេសរបស់សហភាពអឺរ៉ុប។
មេដឹកនាំមកពីប្រទេសជាសមាជិកសហភាពអឺរ៉ុបគ្រោងនឹងអនុម័តកិច្ចព្រមព្រៀងនេះនៅឯកិច្ចប្រជុំកំពូលរបស់សហភាពអឺរ៉ុប នាពេលខាងមុខនៅទីក្រុងព្រុចសែល ដែលនឹងចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍៕
ប្រែសម្រួល ឈូក បូរ៉ា