ព័ត៌មានអន្តរជាតិ

ការធ្វើចំណាកស្រុក នៃថនិកសត្វដ៏ធំបំផុត របស់ពិភពលោក មកកាន់ស៊ូដង់ខាងត្បូង ជារៀងរាល់ឆ្នាំ

CNN

ស៊ូដង់ខាងត្បូង ៖ ទិដ្ឋភាពពីលើអាកាស មើលឃើដុំពកពណ៌ត្នោត លាយមាសគ្របដណ្តប់ស្មៅ ដូចស្រមោច ពង្រីក ហើយអ្នកនឹងឃើញស្នែង ខ្នង ជើងផ្លាស់ទីទាំងអស់ ក្នុងទិសដៅដូចគ្នា នេះជាប្រមូលផ្តុំសត្វឈ្លូស រាប់រយរាប់ពាន់ក្បាល កំពុងឆ្លងកាត់វាលស្មៅ នៃប្រទេសស៊ូដង់ខាងត្បូង។

ប្រទេសអាហ្វ្រិក កណ្តាល ត្រូវបានបំផ្លិចបំផ្លាញ ដោយសង្រ្គាមក្នុងរយៈពេលប៉ុន្មាន ទសវត្សរ៍ចុងក្រោយនេះ ធ្វើឲ្យវាគ្មានសុវត្ថិភាព សម្រាប់ការ ស្រាវជ្រាវ វិទ្យាសាស្ត្រ ហើយទិន្នន័យ ស្តីពីចលនារបស់សត្វព្រៃ នៅទីនោះត្រូវបានកំណត់ ប៉ុន្តែរបាយការណ៍មួយ បានចេញផ្សាយនៅថ្ងៃនេះ បានប៉ាន់ប្រមាណថា ប្រទេសស៊ូដង់ខាងត្បូង ជាជម្រកនៃការធ្វើចំណាកស្រុក សត្វដ៏ច្រើនបំផុត នៃថនិកសត្វដើរដីនៅលើផែនដី ។

នៅទីនេះមានសត្វ ចំនួន ៥ លាននាក់រួមមានសត្វប្រើស Tiang ៣០០,០០០ ក្បាល សត្វប្រើស Mongalla ៣៥០,០០០ក្បាល និងសត្វឈ្មួស Bohor reedbuck ១៦០,០០០ក្បាក ត្រូវបានគេគិតថា នឹងឆ្លងកាត់ទេសភាពជារៀងរាល់ឆ្នាំដោយផ្លាស់ទីពី Savannas នៅភាគខាងត្បូង នៃប្រទេសឆ្ពោះ ទៅតំបន់ដី សើមនៅភាគខាងជើងនិងខាងកើត ។

ការប៉ាន់ប្រមាណបានមកពីការស្ទាបស្ទង់ពីលើអាកាសឆ្នាំ ២០២៣ លើដីជុំវិញឧទ្យានជាតិ Boma និង Badingilo និងតំបន់ Jonglei ត្រូវបានហៅថា ទេសភាពការធ្វើចំណាកស្រុកដ៏អស្ចារ្យរបស់នីល ។ យន្តហោះមួយគ្រឿងបានហោះពីលើដីនៅកម្ពស់ថេរពីលើដី ដោយយកគំរូតាមទំហំជិត ៤,០០០ គីឡូម៉ែត្រការ៉េ នៃផ្ទៃដី ១២២,០០០ គីឡូម៉ែត្រការ៉េ ។

ខណៈអ្នកសង្កេតការណ៍ បានកត់ត្រានូវអ្វីដែលពួកគេបានឃើញ និងកាមេរ៉ាជាប់នឹងយន្តហោះ ថតរូបរៀងរាល់២វិនាទីម្តង។ វិធីសាស្រ្តនេះត្រូវបានគេប្រើ ជាទូទៅ ដើម្បីវាយតម្លៃការចែកចាយសត្វព្រៃ ក្នុងទីធ្លាធំទូលាយ ហើយត្រូវបានធ្វើពីមុន នៅតំបន់ក្នុងទសវត្សរ៍ឆ្នាំ ២០០០ និងទសវត្សរ៍ឆ្នាំ ១៩៨០ កំឡុងពេលដែលមានសន្តិភាព រវាងរយៈពេល នៃភាពចលាចល ៕
ដោយ៖លី ភីលីព

Most Popular

To Top