ព័ត៌មានអន្តរជាតិ

ដាណឺម៉ាក ប្រកាសយកពន្ធលើស កសិករចិញ្ចឹមសត្វគោ និងជ្រូកសម្រាប់ឧស្ម័ន ផ្ទះកញ្ចក់បានក្លាយជាប្រទេស ដំបូងគេនៅលើពិភពលោក

ដាណឺម៉ាក៖ ប្រទេសដាណឺម៉ាក នឹងយកពន្ធលើកសិករចិញ្ចឹមសត្វ សម្រាប់ឧស្ម័នផ្ទះកញ្ចក់ ដែលបញ្ចេញដោយសត្វគោ ចៀម និងជ្រូករបស់ពួកគេ ចាប់ពីឆ្នាំ ២០២៣០ ជាប្រទេសដំបូងគេ នៅលើពិភពលោកការធ្វើដូច្នេះ ដោយសារប្រទេសនេះ កំណត់គោលដៅ ប្រភពសំខាន់ នៃការបំភាយឧស្ម័នមេតានជាឧស្ម័ន ដ៏មានឥទ្ធិពលបំផុត ដែលបានរួមចំណែកដល់ ការឡើងកម្ដៅផែនដី។

រដ្ឋមន្ត្រីក្រសួងពន្ធដារ លោក Jeppe Bruus បាននិយាយថា គោលបំណងនេះធ្វើឡើង ដើម្បីកាត់បន្ថយការបំភាយ ឧស្ម័នផ្ទះកញ្ចក់របស់ប្រទរសដាណឺម៉ាកចំនួន ៧០ ភគរយពីកម្រិតឆ្នាំ ១៩៩០ ត្រឹមឆ្នាំ ២០៣០។ នៅឆ្នាំ 2030 កសិករបសុសត្វដាណឺម៉ាកនឹងត្រូវបង់ពន្ធ ៤៣ ដុល្លារក្នុងមួយតោន នៃកាបូនឌីអុកស៊ីត ហើយពន្ធនឹងកើនឡើងដល់១០៨ ដុល្លារនៅឆ្នាំ ២០៣៥ ដោយសារតែការកាត់ពន្ធលើប្រាក់ចំណូលចំនួន ៦០ ភាគរយ។ តម្លៃជាក់ស្តែងក្នុងមួយតោន នឹងចាប់ផ្តើមពី ១៧.៣ ដុល្លារ និងកើនឡើងដល់ ៤៣ ដុល្លារនៅឆ្នាំ ២០៣៥។
នេះបើយោងតាមរដ្ឋបាល មហាសមុទ្រ និង បរិយាកាសជាតិរបស់សហរដ្ឋអាមេរិកថា ថ្វីបើកាបូនឌីអុកស៊ីតជាធម្មតា ទទួលបានការយកចិត្តទុកដាក់កាន់តែច្រើន សម្រាប់តួនាទី របស់វាក្នុងការ ប្រែប្រួលអាកាសធាតុក៏ដោយ មេតានជាប់នឹងកំដៅប្រហែល ៨៧ ដងច្រើនជាងរយៈពេល ២០ ឆ្នាំ ។

នេះបើយោងតាមកម្មវិធីបរិស្ថានរបស់អង្គការ សហប្រជាជាតិថា កម្រិត នៃឧស្ម័នមេតានត្រូវបានបញ្ចេញចេញពីប្រភពនានា រួមទាំងកន្លែងចាក់ សំរាម ប្រព័ន្ធប្រេង និងឧស្ម័នធម្មជាតិ និងសត្វពាហនៈ បានកើនឡើងយ៉ាងឆាប់រហ័ស ជាពិសេសចាប់ តាំងពីឆ្នាំ ២០២០ ។ បសុសត្វមានចំនួន ប្រហែល ៣២ភាគរយនៃការបំភាយ ឧស្ម័នមេតានដែលបង្កឡើង ដោយមនុស្ស ។

លោកស្រី Bruus បានបន្តថា យើងនឹងបោះជំហាន កាន់តែខិតជិតក្នុងការក្លាយ ជាអព្យាក្រឹតអាកាស ធាតុនៅឆ្នាំ ២០៤៥ ដោយបន្ថែមថា ដាណឺម៉ាក នឹងក្លាយជាប្រទេសដំបូងគេ ក្នុងពិភពលោក ដែលណែនាំពន្ធ CO2 ពិតប្រាកដលើកសិកម្ម ហើយសង្ឃឹមថាប្រទេសផ្សេងទៀត នឹងធ្វើតាម ៕
ដោយ៖លី ភីលីព

Most Popular

To Top