អង់គ្លេស ៖ អង្គការវប្បធម៌ របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានផ្តល់អនុសាសន៍ ឲ្យដាក់បន្ថែមប្រាសាទ បុរាណ Stonehenge ដែលជាកន្លែងបុរេប្រវត្តិដ៏ល្បីល្បាញ នៅចក្រភពអង់គ្លេស ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់ខ្លួន គឺបញ្ជីគ្រោះថ្នាក់ នៅក្នុងអ្វីដែលនឹង ត្រូវបានគេមើលឃើញថា ជាការអាម៉ាស់ សម្រាប់ទីក្រុងឡុងដ៍ ។
ទីតាំងនេះស្ថិតនៅក្នុង គោលដៅ របស់អង្គការសហប្រជាជាតិ ដោយសារតែ រដ្ឋាភិបាលអង់គ្លេស គ្រោងនឹងសាងសង់ ផ្លូវរូងក្រោមដី ដ៏ចម្រូងចម្រាសមួយនៅជិតតំបន់ បេតិកភណ្ឌពិភពលោក នៅភាគនិរតីនៃចក្រភពអង់គ្លេស។ ការសម្រេចចិត្តជាលាយលក្ខណ៍អក្សរ ដែលមើលឃើញដោយ AFP គណៈកម្មាធិការបេតិកភណ្ឌពិភពលោក បានផ្តល់អនុសាសន៍ថា ប្រាសាទបុរាណ Stonehenge ត្រូវបានបញ្ចូលទៅក្នុងបញ្ជី បេតិកភណ្ឌរបស់អង្គការសហប្រជាជាតិ គឺបញ្ជីគ្រោះថ្នាក់ក្នុងគោលបំណង ដើម្បីកៀងគរការគាំទ្រពីអន្តរជាតិ។
ការសម្រេចចិត្តនេះនឹងត្រូវបោះឆ្នោតដោយរដ្ឋជាសមាជិកនៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោកក្នុងកិច្ចប្រជុំនៅទីក្រុងញូវដេលីកាលខែកក្កដា។ អ្នកការទូតម្នាក់បានប្រាប់ AFP ថា ការសម្រេចចិត្តនេះទំនងជានឹងត្រូវបានអនុម័ត។ ប្រាសាទបុរាណ Stonehenge បានទទួលឋានៈជាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូតាំងពីឆ្នាំ ១៩៨៦។
ការដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌរបស់អង្គការសហប្រជាជាតិក្នុងបញ្ជីគ្រោះថ្នាក់ត្រូវបានប្រទេសមួយចំនួនមើលឃើញថាជាការមិនគោរព ។ កាលពីខែកក្កដាឆ្នាំមុន រដ្ឋាភិបាល អង់គ្លេសបាន អនុម័តការសាងសង់ផ្លូវរូងក្រោមដី ដ៏ចម្រូងចម្រាស មួយ នៅជិត Stonehenge ទោះបីជាមានការខិតខំប្រឹងប្រែងពីអ្នកធ្វើយុទ្ធនាការដើម្បីបញ្ឈប់គម្រោងចំនួន ១.៧ ពាន់លានផោន ។
អ្នកការទូតបានចង្អុលបង្ហាញថា ទីក្រុងឡុងដ៍បានសម្រេចចិត្ត អនុម័តគម្រោងនេះ ទោះបីជាមានការព្រមានម្តង ហើយម្តងទៀតពីគណៈកម្មាធិការបេតិក ភណ្ឌពិភពលោក ចាប់តាំងពីឆ្នាំ ២០១៧ក៏ដោយ។ ផ្លូវរូងក្រោមដីបានគ្រោងទុក មានបំណងបន្ធូរបន្ថយ ការកកស្ទះនៅលើផ្លូវធំមាន ស្រាប់ទៅកាន់ភាគនិរតី នៃចក្រភពអង់គ្លេស ដែលមានភាពមមាញឹក ជាពិសេស ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក។
អ្នកជំនាញបានព្រមាន អំពី គ្រោះថ្នាក់អចិន្រ្តៃយ៍ និងមិនអាចត្រឡប់វិញបាន ល់តំបន់នោះ។ Druids បានធ្វើការតវ៉ាប្រឆាំង នឹងផ្លូវរូង ក្រោមដីនៅកន្លែង ដែលពួកគេចាត់ទុកថា ពិសិដ្ឋ និងជាកន្លែងដែលពួកគេប្រារព្ធ ពិធីបុណ្យរដូវក្តៅ និងរដូវរងា ដែលជាថ្ងៃវែងបំផុត និងខ្លីបំផុតនៃឆ្នាំ ៕
ដោយ៖លី ភីលីព