បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT មេបញ្ជាការ នៃទីបញ្ជាការអាហ្វ្រិកអាមេរិក (AFRICOM) បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងវ៉ាស៊ីនតោនមិនមានគម្រោង បង្កើតមូលដ្ឋានយោធានៅក្នុងប្រទេស Zambia នោះទេ។
ឧត្តមសេនីយ Michael Langley បានឆ្លើយតបទៅនឹងការអះអាងដែលថា សហរដ្ឋអាមេរិកកំពុងពិចារណា លើការដាក់ពង្រាយជាអចិន្ត្រៃយ៍ នៅក្នុងប្រទេស Zambia ដោយគ្មានការយល់ ព្រមពីសមាជិកសភា និងអាជ្ញាធរក្នុងតំបន់ភាគខាងត្បូង នៃប្រទេស អាហ្វ្រិកខាងត្បូងនៅឡើយ ។
លោកបានបញ្ជាក់បែបនេះ៖ នោះជារឿងមិនពិតទាំងស្រុង យើងមិនមានមូលដ្ឋាននៅប្រទេសសំប៊ីទេ យើងមិនមានគម្រោងដាក់វានៅទីនោះទេ។
កាលពីសប្តាហ៍មុន សមាជិក សភា Zambian បានទាមទារឱ្យមាន គណនេយ្យភាព ពីរដ្ឋាភិបាល ក្នុងការដោះស្រាយជម្លោះ ក្នុងតំបន់ ដោយព្រមានថា ការធ្វើជាម្ចាស់ផ្ទះនៃកងកម្លាំង AFRICOM អាចធ្វើអោយមានភាពតានតឹង ជាមួយប្រទេសជិតខាង។
ការតវ៉ាបានធ្វើឡើងបន្ទាប់ពីមានការព្រួយបារម្ភ ដែលបង្ហាញដោយប្រធានាធិបតី ហ្ស៊ីមបាវេ លោក Emmerson Mnangagwa ដែលបានប្រាប់សមភាគីរុស្ស៊ីលោកVladimir Putin ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុង St. Petersburg កាលពីដើមខែនេះថា សហរដ្ឋអាមេរិក កំពុងព្យាយាម ធ្វើយោធា Zambi ក្នុងការប៉ុនប៉ងបង្កើត អំណាចនៅក្នុងតំបន់ និងព្យាយាមផ្តាច់ខ្លួន Zimbawe ដែលជាប្រទេសជិតខាង។
អាហ្រ្វិកខាងត្បូង លីប៊ី និងនីហ្សេរីយ៉ា ពីមុនបានប្រឆាំង នឹងការដាក់ពង្រាយ AFRICOM នៅក្នុងទ្វីបអាហ្រ្វិក ដោយខ្លាចថាទីក្រុងវ៉ាស៊ីនតោន មានបំណងពង្រីកឥទ្ធិពលរបស់ខ្លួនលើទ្វីប និងផ្តល់អាទិភាពដល់ការការពារ ផលប្រយោជន៍ប្រេងនៅទីនេះ ៕
ប្រែសម្រួល៖ស៊ុនលី