ព័ត៌មានអន្តរជាតិ

ផ្ទុះដ៏កក្រើន នៅក្នុងក្រុង គៀវ ខណៈរុស្ស៊ី បើកការវាយប្រហារដោយមីស៊ីលជាច្រើនគ្រាប់

Afp

គៀវ៖ មន្ត្រីនៅក្នុងតំបន់ និងប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍មកថា មានករណីផ្ទុះត្រូវបានលាន់ឮនៅក្នុងទីក្រុងគៀវ រដ្ឋធានីរបស់ប្រទេសអ៊ុយក្រែន កាលពីល្ងាចថ្ងៃអាទិត្យ ស្របពេលមានការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី ផងដែរ ។

អភិបាលក្រុង Vitali Klitschko បានលើកឡើងឲ្យដឹងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ការការពារដែនអាកាសកំពុងប្រតិបត្តិការនៅជិតរដ្ឋធានី ហើយកម្ទេចកម្ទីពីគ្រាប់មីស៊ីលដែលត្រូវបានបំផ្លាញបានវាយប្រហារចំប្លុកផ្ទះល្វែងមួយកន្លែងនៅក្នុងសង្កាត់ Obolonskyi ស្ថិតនៅភាគខាងជើងនៃទីក្រុងគៀវ ។

លោក Klitschko បានលើកឡើងថា មិនមានរបាយការណ៍ភ្លាមៗអំពីអ្នកស្លាប់ និងអ្នករងរបួសនោះទេ ។

យោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយបានឱ្យដឹងថា ការជូនដំណឹងអំពីការវាយឆ្មក់តាមផ្លូវអាកាសត្រូវបានប្រកាសនៅក្នុងទីក្រុងគៀវ និងតំបន់ចំនួន៥នៅភាគខាងជើង កណ្តាល និងភាគឦសាននៃប្រទេសអ៊ុយក្រែន នៅក្នុងអំឡុងពេលនៃការវាយប្រហារនេះកើតឡើង ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top