ម៉ូស្គូ៖ កាលពីថ្ងៃចន្ទ ក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងថា ប្រទេសរុស្ស៊ី បានចេញការហាមឃាត់ការចូលជាអចិន្ត្រៃយ៍លើពលរដ្ឋកាណាដាចំនួន៩៩នាក់ ដែលនេះគឺជាវិធានការតបតវិញ ។
ក្រសួងខាងលើបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ប្រទេសរុស្ស៊ី បានដាក់បម្រាមចូលជាអចិន្ត្រៃយ៍លើពលរដ្ឋកាណាដាចំនួន៩៩នាក់ ដែលពាក់ព័ន្ធនឹងការលម្អិត និងការអនុវត្តគោលនយោបាយប្រឆាំងរុស្ស៊ី របស់ទីក្រុងអូតាវ៉ា ជាវិធានការតបតវិញ” ។
ក្រសួងបានឲ្យដឹងទៀតថា ការហាមប្រាមនេះមិនសំដៅទៅលើប្រជាជន កាណាដាធម្មតានោះទេ ព្រោះវាអាចបែងចែកឥស្សរជន នយោបាយបច្ចុប្បន្នរបស់ប្រទេស កាណាដា ជាមួយនឹងប្រជាជនកាណាដា សាមញ្ញ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា