ព័ត៌មានអន្តរជាតិ

ចម្លាក់ជញ្ជាំងបុរាណ បង្ហាញពីស្ត្រីប្រើប្រាស់ កាបូបដៃកាលពី ១២០០០ ឆ្នាំមុនដូចសម័យបច្ចុប្បន្ន

បរទេស ៖ ក្រុមអ្នកស្រាវជ្រាវ បានរកឃើញចម្លាក់ជញ្ជាំងបុរាណ ដោយពណ៌នាអំពីវត្ថុមើល ទៅដូចជាកាបូបដៃ ដែលផលិតឡើងមានរូបរៀង ជាប្រអប់រាងការ៉េ និងដៃខ្លីពាក់កណ្តាលរង្វង់ បង្ហាញពីទំនាក់ទំនង របស់ស្ត្រីជាមួយកាបូប ប្រហែលជាមានអាយុកាលរាប់ពាន់ឆ្នាំ ។

កាបូបនេះមានអាយុកាលប្រហែល ១២០០០ឆ្នាំ ដែលផលិតឡើងដើម្បីដាក់គ្រឿងសម្អាងដូចជាវត្ថុ តុបតែងមុខ ទឹកអប់ និងក្រាស់សិតសក់។ រូបភាពស្ទើរតែដូចគ្នាបេះបិទទៅនឹងកាបូបសម័យបច្ចុប្បន្ន ហើយអ្នកជំនាញបានណែនាំថា រូបភាពវត្ថុបុរាណភាគច្រើន គឺជាកាបូបពិតប្រាកដ។

ប៉ុន្តែអ្នកខ្លះក៏បានប្រកែកថា គំនិត នៃកាបូបដៃអាចត្រូវបានបង្កើតឡើងដោយអរិយធម៌បុរាណ។ ចំណែកកាបូបសម័យទំនើបដំបូងគេ ត្រូវបានរចនាឡើងនៅឆ្នាំ ១៨៤១ នៅចក្រភពអង់គ្លេស ដោយលោក Samuel Parkinson ។ លោកត្រូវការវត្ថុមួយឲ្យប្រពន្ធ របស់លោកសម្រាប់ដាក់ របស់របររបស់ភរិយានាសម័យនោះ រូបលោកក៏សម្រេចចិត្តផលិតកាបូប ដ៏ស្រស់ស្អាតជូនភរិយាលោកតែម្តងទៅ។

ចាប់តាំងពីពេលនោះមក កាបូបបានក្លាយទៅជាវត្ថុសំខាន់ទាំងស្ត្រី និងបុរស។ កាបូបដែលថ្លៃបំផុតមិនធ្លាប់មានគឺ Mouawad 1001 Nights Diamond Purse មានតម្លៃ ៣.៨ លានដុល្លារ៕

Most Popular

To Top