ព័ត៌មានអន្តរជាតិ

Silicon Valley បង្កើនការពិនិត្យយ៉ាងខ្លាំងបំផុត លើបុគ្គលិកជនជាតិចិន ដើម្បីទប់ស្កាត់ចារកម្ម

វ៉ាស៊ីនតោន ៖ ក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេ របស់អាមេរិក បានចេញសេចក្តីរាយការណ៍ ដើម្បីបង្កើនការត្រួតពិនិត្យសុវត្ថិភាពបុគ្គលិក និងអ្នកដាក់ពាក្យការងារ ដែលអ្នកជំនាញ និយាយថា សកម្មភាពទំាងនេះធ្វើឡើងជាចាំបាច់ ក្នុងការទប់ទល់នឹងការគំរាមកំហែង ចារកម្មតាមអ៊ីនធើណេតពីប្រទេសចិន។

ខណៈការពិនិត្យមើលប្រសើរឡើង កំពុងត្រូវបានអនុវត្តចំពោះនិយោជិត និងអ្នកដាក់ពាក្យគ្រប់ជាតិសាសន៍ អ្នកដែលមានគ្រួសារ ឬទំនាក់ទំនងផ្សេងទៀតជាមួយប្រទេសចិន ត្រូវបានគេគិតថា ងាយរងគ្រោះដោយសម្ពាធពីរដ្ឋាភិបាលក្រុងប៉េកាំង។

ប៉ុន្តែយ៉ាងហោចណាស់ និស្សិតបញ្ចប់ការសិក្សាផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រចិនម្នាក់ នៅសាកលវិទ្យាល័យអាមេរិក សង្ឃឹមថានឹងធ្វើឲ្យទំនាក់ទំនង របស់លោកជាមួយប្រទេសចិនក្លាយជាទ្រព្យសម្បត្តិ។ លោក Zheng មិនចង់បញ្ចេញឈ្មោះរបស់ខ្លួន ដោយសារខ្លាចមានការសងសឹកពីរដ្ឋាភិបាលចិន បាននិយាយថា ថ្មីៗនេះ លោកបានផ្លាស់ប្តូរការផ្តោតអារម្មណ៍របស់លោកទៅសន្តិសុខតាមអ៊ីនធើណេត ដោយសង្ឃឹមថានឹងធ្វើឲ្យប្រសើរឡើងនូវអនាគតការងាររបស់លោកនៅអាមេរិក។

លោក Zheng កំពុងស្វែងរកសិទ្ធិជ្រកកោន នយោបាយនៅអាមេរិកបន្តថា គោលដៅគឺខ្ពស់បន្តិច ប៉ុន្តែខ្ញុំគិតថា ខ្ញុំដឹងកាន់តែច្រើនអំពីប្រទេសចិន ក្នុងនាមជាមនុស្សម្នាក់ដែលកើត និងធំធាត់ក្នុងប្រទេសចិន ។ ខ្ញុំសង្ឃឹមថានឹងក្លាយជាកម្លាំងមួយដែលមានចរិតលក្ខណៈផ្ទាល់ខ្លួនរបស់ខ្ញុំ ក្នុងសន្តិសុខតាមអ៊ីនធើណេត និងតួនាទីក្នុងការប្រយុទ្ធប្រឆាំង នឹងការវាយប្រហារតាមអ៊ីនធើណេតរបស់ចិន។

លោក Zheng បានបន្ថែមថា លោកមិនមានការព្រួយបារម្ភខ្លាំងថា ការបង្កើនការត្រួតពិនិត្យសន្តិសុខនឹងប៉ះពាល់ដល់អនាគត ការងាររបស់លោកនោះទេ លោកបានបញ្ជាក់ថា និស្សិតអន្តរជាតិជាច្រើន នៅក្នុងថ្នាក់របស់លោកព្រួយបារម្ភថា ពួកគេនឹងត្រូវបិទពីការងារសន្តិសុខតាមអ៊ីនធើណេតដែរ ៕

Most Popular

To Top