បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានធ្វើការលើកឡើង ទាំងគួរឲ្យភ្ញាក់ផ្អើលថា រុស្ស៊ីចង់ដោះស្រាយជម្លោះអ៊ុយក្រែនឱ្យបានទាំងស្រុង ជាជាងគ្រាន់តែយល់ព្រម លើបទឈប់បាញ់ ឬការបង្កកអរិភាពបន្ថែមទៀត។
ការថ្លែងនេះបានធ្វើឡើងបន្ទាប់ពីលោក Putin បានជួបជាមួយនាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban ក្នុងទីក្រុងមូស្គូកាលពីថ្ងៃសុក្រ។
លោក Orban ត្រូវបានគេមើលឃើញថាលោកធ្វើដំណើរ ទៅរដ្ឋធានីរុស្ស៊ីលើកនេះគឺ ដើម្បីពិភាក្សាអំពីវិធីស្វែងរកដំណោះស្រាយដោយសន្តិវិធី និងការទូត ចំពោះជម្លោះនៅអ៊ុយក្រែន។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមមួយ បន្ទាប់ពីកិច្ចប្រជុំរបស់មេដឹកនាំទាំងពីរ លោកPutinបាននិយាយថា មិនគួរមានបទឈប់បាញ់ ឬការផ្អាកមួយចំនួន ដែលរបបក្រុងគៀវអាច ប្រើដើម្បីស្តារការខាតបង់ បង្កើតក្រុមឡើងវិញ និងផ្នែកខាងក្រោយប៉ុន្តែ រុស្ស៊ីគាំទ្រដល់ការបញ្ចប់ជម្លោះទាំងស្រុង តែម្តងនៅពេលនេះ៕
ប្រែសម្រួល៖ស៊ុនលី