ព័ត៌មានអន្តរជាតិ

អ្នកបុរាណវិទូ ប៊ុលហ្គារី រកឃើញរូបសំណាក់ បុរាណធ្វើអំពីថ្មម៉ាប មានកម្ពស់ ២ ម៉ែត្រ ក្នុងលូរ៉ូម៉ាំងបុរាណ

CNN

ប៊ុលហ្គារី ៖ យោងតាម Reuters បានឲ្យដឹងថា អ្នកបុរាណវត្ថុជនជាតិ ប៊ុលហ្គារី បានរកឃើញ រូបសំណាក់ធ្វើអំពីថ្មម៉ាប បុរាណមានអាយកាលរាប់រយឆ្នាំ ដែលមិននឹកស្មានដល់ បន្ទាប់ពីពួកគាត់ធ្វើការជីកកកាយ ក្នុងលូរ៉ូម៉ាំងបុរាណនៅចុងសប្តាហ៍នេះ ។

ការរកឃើញរូបសំណាកនេះ មានកម្ពស់ ២ ម៉ែត្រ ស្ថិតនៅទីក្រុងបុរាណ Heraclea Sintica ភាគនិរតីនៃប្រទេសប៊ុលហ្គារី ដែលស្ថិតនៅជិតព្រំដែន ប្រទេសក្រិក។

អ្នកបុរាណវត្ថុវិទូដឹកនាំការងារនេះ បាននិយាយថា បន្ទាប់ពីការរញ្ជួយដីបានបំផ្លិចបំផ្លាញទីក្រុងដ៏ធំមួយនេះ ។ រូបសំណាក់នេះមានអាយុកាលប្រហែល ៣៨៨មុនគ.ស ហើយរូបសំណាកនេះ ត្រូវបានគេដាក់ដោយប្រុងប្រយ័ត្នក្នុងលូ និងគ្របដណ្តប់ដោយដី ធ្វើឲ្យរូបសំណាក់មានស្ថានភាពដ៏ល្អឥតខ្ចោះ។

លោក Lyudmil Vagalinski ដឹកនាំក្រុមអ្នកបុរាណវត្ថុវិទូ បាននិយាយថា រូបសំណាកនេះ ជារូបសំណាករបស់ជនជាតិរ៉ូម៉ាំងនៃប្រភពដើមក្រិកបុរាណ។ ចំណែកក្បាលរបស់រូប សំណាកត្រូវបានរក្សាទុកល្អណាស់ គ្មានការបាក់បែកត្រង់ណាឡើយ។

ក្រុង Heraclea Sintica ជាទីក្រុងដ៏ធំទូមួយត្រូវបានបង្កើតឡើងដោយស្តេច ម៉ាសេដូនបុរាណ នៃ Macedon នៅចន្លោះឆ្នាំ ៣៥៦ មុនគ.ស និង ៣៣៩ មុនគ.ស ដោយបច្ចុប្បន្ននៅទីនេះជាតំបន់មួយក្នុងប្រទេសប៊ុលហ្គារីនៃ Pirin Macedonia ។

អ្នកបុរាណវត្ថុវិទូនិយាយថា ប្រជាជននៃ Heraclea Sintica បានព្យាយាមរក្សារូបសំណាកនេះ ទុកដោយយកចិត្តទុកដាក់បំផុត បន្ទាប់ពីសាសនាគ្រឹស្ត ត្រូវបានទទួលយកជាសាសនា ផ្លូវការក្នុងចក្រភពរ៉ូម ៕

Most Popular

To Top