ព័ត៌មានអន្តរជាតិ

សហភាពអឺរ៉ុប ប្រឆាំងនឹងការអំពាវនាវ ឲ្យពន្យាពេលការចេញច្បាប់ នៃការពារព្រៃឈើ របស់ឧស្សាហកម្ម និងប្រទេសមួយចំនួន

AFP

ព្រុចសែល ៖ ឯកសារមួយរបស់ក្រុមហ៊ុន ឧស្សាហកម្មដែលឃើញ ដោយសារព័ត៌មាន Reuters បានបង្ហាញឲ្យដឹងថា សហភាពអឺរ៉ុប បានប្រឆាំងនឹងការអំពាវនាវ ពីឧស្សាហកម្ម និងប្រទេសមួយចំនួនឲ្យពន្យារពេល លើគោលនយោបាយសំខាន់របស់ខ្លួន ដើម្បីប្រយុទ្ធប្រឆាំង នឹងការកាប់បំផ្លាញព្រៃឈើ។

ច្បាប់កាប់បំផ្លាញព្រៃឈើ នឹងចាប់ពីថ្ងៃទី៣០ ខែធ្នូ តម្រូវឲ្យក្រុមហ៊ុនលក់សណ្តែកសៀង សាច់គោ កាហ្វេ ប្រេងដូង និងផលិតផលផ្សេងទៀត ក្នុងចំណោមប្រទេសទំាង ២៧ ដើម្បីផ្តល់សង្វាក់ផ្គត់ផ្គង់របស់ពួកគេ មិនចូលរួមចំណែកដល់ការបំផ្លាញព្រៃឈើ ជាពិសេសក្រុមហ៊ុន នៅសហភាពអឺរ៉ុប នឹងត្រូវហាមប្រាមមិនឲ្យនាំចេញ ផលិតផលដែលដាំដុះនៅលើដីព្រៃឈើឡើយ។

រដ្ឋាភិបាលអាមេរិក និងក្រុមឧស្សាហកម្ម រួមទាំងសហភាព ឧស្សាហកម្មក្រដាសអឺរ៉ុប (CEPI) ចង់ឲ្យគោលនយោបាយនេះពន្យារពេល ដោយលើកឡើងពីការត្អូញត្អែរ រួមទាំងប្រព័ន្ធរបស់សហភាពអឺរ៉ុប សម្រាប់ការគ្រប់គ្រងការហាមឃាត់ មិនទាន់បានបញ្ចប់នៅឡើយ។

ឯកសារមួយផ្ញើទៅកាន់សមាជិក CEPI ចុះថ្ងៃទី ២ ខែកក្កដា ស្នងការបរិស្ថានអឺរ៉ុប លោក Virginijus Sinkevicius បានទទួលស្គាល់ការព្រួយបារម្ភបែបនេះ ប៉ុន្តែមិនបានផ្តល់ការចង្អុលបង្ហាញថា ទីក្រុងប្រ៊ុចសែលកំពុងពិចារណា លើការពន្យារពេលនោះទេ។

ឯកសារនោះបានបញ្ជាក់ថា យើងកំពុងស្តាប់មតិយោបល់ ពីភាគីពាក់ព័ន្ធមួយចំនួនថា ការរៀបចំ សម្រាប់ការអនុវត្តអាចនឹងមានការពិបាក ទោះជាយ៉ាងណាក៏ដោយ យើងក៏ឃើញមានសញ្ញា លើកទឹកចិត្តនៅក្នុងវិស័យ និងប្រទេសជាច្រើន ដែលកំពុងធ្វើការដើម្បីអនុលោម តាមតម្រូវការបទប្បញ្ញត្តិ ស្តីពីការកាប់បំផ្លាញ ព្រៃឈើរបស់សហភាពអឺរ៉ុប (EUDR) ។

លោក Sinkevicius បាននិយាយថា ការងារនៅលើប្រព័ន្ធ អនឡាញមួយ ដើម្បីធ្វើឲ្យក្រុមហ៊ុននានា ដាក់សេចក្តីថ្លែងការប្រុងប្រយ័ត្ន របស់ពួកគេកំពុងដំណើរ ការនាពេលបច្ចុប្បន្ន៕

Most Popular

To Top