បារាំង៖កាំភ្លើងខ្លី Gossard ចំនួន ២ ដើមដ៏ប្រណិត ដែលធ្លាប់ជាកម្មសិទ្ធិ របស់អធិរាជបារាំង លោក Napoleon Bonaparte ត្រូវបានលក់ដេញថ្លៃក្នុងតម្លៃ ១.៦៩ លានអឺរ៉ូស្មើ នឹង ១.៨៣ លានដុល្លារអាមេរិក កាលពីពេលថ្មីៗនេះនៅទីក្រុង Fontainebleau ប្រទេសបារាំង។
កាំភ្លើងទាំងនោះត្រូវបានលក់នៅ French Auction House Osenat ក្នុងទីក្រុង Fontainebleau ខាងក្រៅទីក្រុងប៉ារីសកាលពីថ្ងៃអាទិត្យ ហើយដើមឡើយ កាំភ្លើងខ្លីទំាងនេះមានតម្លៃប៉ាន់ស្មាន ១.២លានអឺរ៉ូ-១.៥លានអឺរ៉ូ ស្មើនឹង ១.៣លាន ទៅ ១.៦៣លានដុល្លារអាមេរិកតែប៉ុណ្ណោះ។
យោងទៅតាមអ្នកដេញថ្លៃបានឲ្យដឹងថា កាំភ្លើងខ្លីត្រូវបានផ្តល់ ឲ្យទៅមិត្តរបស់លោក Napoleon និងស្វែងរក Armand de Caulaincourt បន្ទាប់ពីអធិរាជប៉ុនប៉ង ធ្វើអត្តឃាតក្នុងខែមេសា ឆ្នាំ ១៨១៤។
លោក Napoleon បានធ្វើការប្រយុទ្ធប្រឆាំង ជាបន្តបន្ទាប់ជាមួយក្រុម ចម្រុះរដ្ឋអឺរ៉ុបបានបង្កើតឡើង ដើម្បីប្រឆាំងនឹងការឈ្លានពាន របស់លោកទៅលើប្រទេសរុស្ស៊ីនាសម័យកាលនោះ ។ ទោះបីជា លោក Napoleon បានទទួលជ័យជម្នះក៏ដោយ ក៏ទីក្រុងប៉ារីសនៅតែជាសម្ព័ន្ធមិត្តដដែលនៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ១៨១៤ ។
បើយោងតាម Osenat ដកស្រង់សម្តីលោក Caulaincourt ជាមិត្តលោក Napoleon បាននិយាយថា បានឲ្យដឹងថា ប៉ុន្មានថ្ងៃមុនការប៉ុនប៉ងធ្វើអត្តឃាត លោក Napoleon លោក Napoleon បាននិយាយការសម្លាប់ខ្លួនឯង ជាច្រើនថ្ងៃប្រាប់រូបលោក ។
Osenat បានបន្តថា លោក Napoleon នៅតែព្យាយាម សម្លាប់ខ្លួនដោយប្រើថ្នាំពុល បន្ទាប់ពីបានចុះហត្ថលេខា លើសន្ធិសញ្ញា Fontainebleau ។ លោកបានរួចរស់ជីវិតពីការ ប៉ុនប៉ងអត្តឃាត និងដាក់រាជ្យ ហើយក៏និរទេសខ្លួនលោកទៅ Elba ដែលជាកោះមួយនៅឆ្នេរសមុទ្រប្រទេសអ៊ីតាលី ៕