ព័ត៌មានអន្តរជាតិ

ទន្លេ Seine នៅក្រុងប៉ារីស ក្លាយជាកន្លែង ចុះចតតាក់ស៊ីហោះ លើកដំបូង សម្រួលការធ្វើដំណើរ ទស្សនិកជន ក្នុងព្រឹត្តិការ៍កីឡាអូឡាំពិក

ChinaDaily

ក្រុងប៉ារីស ៖ រដ្ឋាភិបាលរបស់ប្រទេសបារាំង កាលពីថ្ងៃអង្គារបានប្រកាស ឲ្យសាងសង់ចំណតអណ្តែតទឹកនៅទន្លេ Seine សម្រាប់ទស្សនិកជន ដែលធ្វើដំណើរតាមតាក់ស៊ី ហោះក្នុងព្រឹតិ្តការណ៍ការប្រកួតកីឡាអូឡាំពិកក្រុងប៉ារី ២០២៤ ។

មន្ត្រីម្នាក់បាននិយាយថា ចំណតនេះប្រើប្រាស់ សម្រាប់ការចុះចតតាក់ស៊ីហោះ ក្នុងព្រឹតិ្តការណ៍ការប្រកួតកីឡាអូឡាំពិកក្រុងប៉ារីសដែលប្រព្រឹត្តចាប់ពីថ្ងៃទី ២៦ ខែកក្កដាដល់ថ្ងៃទី ១១ ខែសីហា ក្រោយពីបញ្ចប់ការប្រកួតក៏អាចប្រើបានរហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៤ ដែរ។

ចំណតអណ្តែតនៅលើដងទន្លេ Seine នៅក្បែរស្ថានីយ៍រថភ្លើង Austerlitz ភាគអាគ្នេយ៍ទីក្រុងប៉ារីស។ការហោះហើរនឹងត្រូវបានកំណត់ត្រឹម ២ ជើងក្នុងមួយម៉ោង ស្ថិតចន្លោះម៉ោង ៨:០០ ព្រឹកដល់ម៉ោង ៥:០០ ល្ងាច និងមិនឲ្យលើសពី ៩០០ជើងក្នុងរយៈពេលសាកល្បងទជាផ្លូវការឡើយ។

ក្រុមហ៊ុនឯកជន ដែលចូលរួមក្នុងគម្រោងតាក់ស៊ីហោះហើរ រួមមានប្រតិបត្តិករអាកាសយានដ្ឋានប៉ារីស ADP និងក្រុមហ៊ុន Volocopter នៅប្រទេសអាល្លឺម៉ង់ ។ តាក់ស៊ីហោះមានកៅអី ២ បំពាក់ម៉ាស៊ីនចំនួន ១៨ ដើរដោយថាមពលអគ្គិសនី នៅលើតួម៉ាស៊ីនដែលរាងជារង្វង់។

អ្នកគាំទ្រលើកឡើងថា តាក់ស៊ីហោះជាទម្រង់អាកាសចរណ៍កាបូនទាប ហើយសង្ឃឹមថា នឹងការកំណែទម្រង់ធំជាងនេះនៅពេលអនាគត អាចត្រូវបានប្រើជារថយន្តសង្គ្រោះ ឬតួនាទីផ្សេងទៀត។ ប៉ុន្តែមន្ត្រីទីក្រុងជាច្រើនក្នុងទីក្រុងប៉ារីសបានចំអកផែនការនេះថា មានគ្រោះថ្នាក់ដល់បរិស្ថាន។
អ្នកជិតស្និទ្ធនឹងអភិបាលក្រុង Anne Hidalgo បានប្រាប់ AFP កាលពីថ្ងៃអង្គារថា សាលាក្រុងបានជំទាស់នឹងការចុះចតនៅទីលានប្រកួតឡើយ។ អាជ្ញាធរបរិស្ថានជាតិរបស់ប្រទេសបារាំងបានរកឃើញថា ការវាយតម្លៃផលប៉ះពាល់សម្រាប់ចុះចតដែរ ដោយលើបញ្ហារំខាន់ដោយសំឡេង ការប្រើប្រាស់ថាមពល និងការបំភាយផ្ទះកញ្ចក់ ៕

Most Popular

To Top