ព័ត៌មានអន្តរជាតិ

Meta សម្រេចចិត្តលុបចោល ការរឹតបន្តឹងលើគណនី Facebook និង Instagram របស់លោក Trump

សេនហ្វ្រេនស៊ីស្កូ៖ក្រុមហ៊ុនបណ្តាសង្គមអាមេរិក Meta បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនកំពុងដកការរឹតបន្តឹងលើគណនី Facebook និង Instagram របស់បេក្ខជនប្រធានាធិបតីអាមេរិកលោក Donald Trump ដោយបញ្ចប់វិធានការណ៍ដែលបានធ្វើឡើង បន្ទាប់ពីអ្នកគាំទ្ររបស់លោកបានវាយលុកចូលវិមាន Capitol របស់អាមេរិកនៅឆ្នាំ ២០២១។

ក្រុមហ៊ុនបានបន្តថា អតីតប្រធានាធិបតី Trump ក្នុងនាមជាបេក្ខភាពនៃគណបក្សសាធារណរដ្ឋនឹងមិនត្រូវបានទទួលរងនូវការពិន័យព្យួរដែលកើនឡើងទៀតទេ ។ គណនី Facebook និង Instagram របស់លោក Trump ត្រូវបានផ្អាកដោយគ្មានកំណត់មួយថ្ងៃ បន្ទាប់ពីអ្នកគាំទ្ររបស់លោកបានវាយប្រហារវិមាន Capitol របស់អាមេរិកនៅថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២១ ហើយវាត្រូវបានគេកំណត់ថា លោកបានសរសើរមនុស្សដែលមានអំពើហិង្សានៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។

គណនីរបស់លោកត្រូវបានបើកដំណើរឡើងវិញក្នុងខែកុម្ភៈ ឆ្នាំ ២០២៣ ប៉ុន្តែជាមួយនឹងការគំរាមកំហែងនៃការផាកពិន័យចំពោះការបំពាននាពេលអនាគត ជាការរឹតបន្តឹងបន្ថែមដែល Meta បានលើកកាលពីថ្ងៃសុក្រ។

Meta បានបង្ហោះសារមួយថា វាយតម្លៃទំនួលខុសត្រូវរបស់យើង ក្នុងការបញ្ចេញមតិខាងនយោបាយ យើងជឿថា ប្រជាជនអាមេរិកគួរតែអាចឮពីការតែងតាំងជាប្រធានាធិបតីដោយផ្អែកលើមូលដ្ឋានដូចគ្នា។ បេក្ខជនប្រធានាធិបតីអាមេរិក នៅតែស្ថិតក្រោមស្តង់ដារសហគមន៍ដូចគ្នានឹងអ្នកប្រើប្រាស់ Facebook និង Instagram ទាំងអស់ រួមទាំងគោលនយោបាយទាំងនោះ ត្រូវបានបង្កើតឡើងដើម្បីការពារការនិយាយស្អប់ និងការញុះញង់ឲ្យមានអំពើហិង្សា។

លោក Trump ជាអតីតប្រធានាធិបតីដំបូងគេ ត្រូវបានកាត់ទោសពីបទឧក្រិដ្ឋ ក៏ត្រូវបានហាមឃាត់ពី Twitter និង YouTube ផងដែរ។ ការរឹតបន្តឹងទាំងនោះត្រូវបានលើកក្រោយកាលពីឆ្នាំមុន ហើយលោក Trump ទំនាក់ទំនងជាចម្បងនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមផ្ទាល់ខ្លួនរបស់លោកគឺ Truth Social៕

Most Popular

To Top