ព័ត៌មានអន្តរជាតិ

Update៖ ចំនួនអ្នកស្លាប់ជនជាតិ ប៉ាឡេស្ទីន ដោយការវាយប្រហារ របស់អ៊ីស្រាអ៊ីលនៅតំបន់ហ្គាហ្សា កើនឡើងដល់ជាង ៣៨.០០០នាក់

Xinhua

ហ្គាហ្សា៖ អាជ្ញាធរសុខាភិបាល ដែលមានមូលដ្ឋាន នៅហ្គាហ្សា បានឲ្យដឹងកាលពីថ្ងៃចន្ទថា ចំនួនអ្នកស្លាប់របស់ជនជាតិ ប៉ាឡេស្ទីន ពីការវាយប្រហារ ជាបន្តបន្ទាប់របស់អ៊ីស្រាអ៊ែល ទៅលើតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ ៣៨.៦៦៤នាក់ហើយ ។

គិតក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ យោធាអ៊ីស្រាអ៊ែល បានសម្លាប់មនុស្សអស់ចំនួន៨០នាក់ និងបង្កឲ្យអ្នកផ្សេងទៀត រងរបួសចំនួន២១៦នាក់ ដែលនាំឱ្យចំនួនអ្នកស្លាប់ សរុបកើនឡើងដល់៣៨.៦៦៤នាក់ និងរបួសមានរហូតដល់ ៨៩.០៩៧នាក់ចាប់តាំងពីមានជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអ៊ែល បានផ្ទុះឡើងកាលពីខែតុលាឆ្នាំមុន ។

ទន្ទឹមនឹងនេះដែរ ក្រុម Al-Quds Brigades ដែលជាក្រុមប្រដាប់ អាវុធនៃចលនាជីហាដឥស្លាម បានប្រកាសនៅក្នុងសេចក្តី ថ្លែងការណ៍ខ្លីមួយយ៉ាង ដូច្នេះថា សមាជិករបស់ខ្លួន បានទម្លាក់គ្រាប់បែកមកលើ “យោធា និងរថយន្តយោធា របស់អ៊ីស្រាអ៊ែល ជាមួយនឹងរបាំង នៃគ្រាប់កាំភ្លើងត្បាល់នៅក្នុងជំរុំជនភៀសខ្លួន Yabna ក្នុងទីក្រុង Rafah ស្ថិតនៅភាគខាងត្បូង តំបន់ហ្គហ្សា ស្ទ្រីប” ។

ក្រុមសកម្មប្រយុទ្ធបានអះអាងថា ការវាយប្រហារនេះ បានបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសក្នុងចំណោម យោធាអ៊ីស្រាអ៊ែល ។

កងកម្លាំងការពារ អ៊ីស្រាអ៊ែល ហៅកាត់ថា (IDF) មិនបានធ្វើអត្ថាធិប្បាយ ពីលើការវាយប្រហារ ដែលត្រូវបានអះអាង ដោយកងពលតូច Al-Quds នោះទេ តែកងកម្លាំងនេះ បានបញ្ជាក់ នៅមុនថ្ងៃដែលសកម្មភាព ប្រតិបត្តិការរបស់ខ្លួន បានបន្តវាយលុក នៅទូទាំងតំបន់ហ្កាហ្សា ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top