ព័ត៌មានអន្តរជាតិ

លោក Musk នឹងធ្វើការផ្លាស់ប្តូរ ទីស្នាក់ការកណ្តាល ក្រុមហ៊ុនចេញពីរដ្ឋ កាលីហ្វ័រញ៉ាពាក់ព័ន្ធនឹង ច្បាប់ស្រលាញ់ភេទដូចគ្នា

AFP

សេនហ្វ្រេនស៊ីស្កូ ៖ លោក Elon Musk កាលពីថ្ងៃអង្គារបាននិយាយថា លោកនឹងផ្លាស់ប្តូរទីស្នាក់ការកណ្តាល របស់ក្រុមហ៊ុន SpaceX និងX ទៅរដ្ឋតិចសាស់ បន្ទាប់ពីច្បាប់រដ្ឋកាលីហ្វ័រញ៉ា បានរារាំងសាលារៀន ដោយបង្ខំឲ្យគ្រូបង្រៀនជូនដំណឹង ដល់ឪពុកម្តាយអំពីការផ្លាស់ប្តូរ អត្តសញ្ញាណយេនឌ័ររបស់សិស្ស ។

លោក Musk បាននិយាយនៅលើបណ្តាញសង្គម X របស់លោកថា ដោយសារតែច្បាប់នេះ និងច្បាប់ផ្សេងទៀត ជាច្រើនដែលមុនបានវាយប្រហារ ទាំងគ្រួសារ និងក្រុមហ៊ុន SpaceX ឥឡូវនេះរូបលោកនឹងផ្លាស់ប្តូរទីស្នាក់ការរបស់ខ្លួនពី Hawthorne រដ្ឋកាលីហ្វ័រញ៉ាទៅ Starbase រដ្ឋតិចសាស់វិញ។

លោក Musk បានផ្លាស់ប្តូរទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Tesla រួចហើយពី Palo Alto ក្នុង Silicon Valley ទៅ Austin រដ្ឋ Texas ។ លោក Musk បានសរសេរថា ខ្ញុំបានបញ្ជាក់យ៉ាងច្បាស់ទៅកាន់អភិបាល Newsom ប្រហែលមួយឆ្នាំមុនថា ច្បាប់នៃធម្មជាតិនេះនឹងបង្ខំក្រុមគ្រួសារ និងក្រុមហ៊ុនឲ្យចាកចេញពីរដ្ឋកាលីហ្វ័រញ៉ា ដើម្បីការពារកូនរបស់ពួកគេ។

លោក Musk បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះការចេញច្បាប់ស្រលាញ់ភេទដូចគ្នា (កែភេទ) តាមអំពើចិត្តរបស់ថ្នាក់ដឹកនាំ ដោយជារឿយៗ បានចំអកឲ្យការអនុវត្ត នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយបានច្រានចោល ថា ជាផ្នែកដែលមានគ្រោះថ្នាក់ដល់សង្គមជាតិទំាងមូល។

អភិបាលខេត្ត លោក Gavin Newsom កាលពីថ្ងៃចន្ទបានចុះហត្ថលេខាលើច្បាប់នេះ បន្ទាប់ពីដំណើរការនីតិប្បញ្ញត្តិ ដ៏ចម្រូងចម្រាសមួយ រួមមានក្រុមប្រឹក្សាសាលាមួយចំនួន ក្នុងការការពារសិទ្ធិមាតាបិតាប្រឆាំង នឹងសកម្មជនស្រលាញ់ភេទរួមគ្នា “LGBTQ” ដែលបានបង្គការព្រួយបារម្ភ អំពីសុខុមាលភាពរបស់សិស្ស ងាយរងគ្រោះបំផុតនាពេលបច្ចុប្បន្ននេះ ៕

Most Popular

To Top