ម៉ិកស៊ិក ៖អ្នកវិទ្យាសាស្ត្រ បាននិយាយថា ក្នុងអំឡុងពេលសម័យ កាល Cretaceous Period ពពួកត្រីឆ្លាមមួយប្រភេទ បានហែលជុំវិញ សមុទ្រជាមួយនឹងធ្មេញដ៏មុតស្រួច ហើយភាគច្រើនមានទំហំធំ និងរាងមូលអាចខាំចំណី របស់ពួកគេបានយ៉ាងស្រួល។
ទោះបីជាយ៉ាងណាក៏ដោយ ដោយសារវត្តមានរបស់ត្រីឆ្លាម នៅក្នុងកំណត់ត្រាហ្វូស៊ីល ភាគច្រើនមានធ្មេញដាច់ពីគេ អ្នកវិទ្យាសាស្ត្រត្រូវបានទុក ឲ្យធ្វើការប៉ាន់ស្មានថា នៅសល់នៃមំសាសីបុរាណនេះ មើលទៅដូចអ្វីដែបានរកឃើញ របស់សត្វត្រីប្រភេទនេះរស់នៅនៅសតវត្សទី ១៨ ។
អ្នកវិទ្យាសាស្ត្រការរកឃើញ ហ្វូស៊ីលត្រីឆ្លាមបុរាណ ពីកន្លែងយកថ្មកំបោរនៅភាគឦសានប្រទេសម៉ិកស៊ិក ទីបំផុតផ្តល់ឲ្យអ្នកស្រាវជ្រាវនូវគំនិត កាន់តែច្បាស់អំពីរូបរាងរបស់ត្រីឆ្លាម រួមទាំងហ្វូស៊ីលមួយដែលបង្ហាញ ពីធាតុគ្រោងឆ្អឹងស្ទើរតែទាំងអស់ និងគ្រោងនៃផ្នែកទន់របស់គំរូ។
លោកវេជ្ជបណ្ឌិត Eduardo Villalobos Segura ជាជំនួយការសាស្រ្តាចារ្យផ្នែកជីវវិទ្យានៃសាកលវិទ្យាល័យ Vienna ប្រទេសអូទ្រីស បាននិយាយតាមអ៊ីម៉ែលមួយថា ការរកឃើញ គ្រោងឆ្អឹង នៅម៉ិកស៊ិកមិនត្រឹមតែ ធ្វើឲ្យយើងរួបរួម ធ្មេញទាំងនេះ ប៉ុន្តែថែមទាំងជួយ ឲ្យអ្នកវិទ្យាសាស្ត្រ ពិនិត្យមើលឡើងវិញ នូវសម្មតិកម្មពីមុនរបស់យើង ទាក់ទងនឹងជីវវិទ្យា និងទំនាក់ទំនងរបស់ពួកគេ ។
អ្នកជំនាញបាននិយាយថា ការរកឃើញនេះក៏ផ្តល់នូវ ការយល់ដឹងអំពីប្រវត្តិវិវត្តន៍ នៃត្រីឆ្លាមដែលបានរកឃើញ ក្នុងមហាសមុទ្រ របស់យើងនាពេលបច្ចុប្បន្ននេះ។ ប្រភេទសត្វសត្វឆ្លាម Ptychodus ភាគច្រើនរស់នៅចន្លោះពី ១០០ ទៅ ៨០ លានឆ្នាំមុនក្នុងអំឡុងពេលចុង Cretaceous ៕